ព័ត៌មានអន្ដរជាតិ
ជំងឺកូវីដ និងបាតុកម្មគ្រប់ទីកន្លែងអូសបន្លាយរាប់ខែ ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់ដើមឆ្នាំក្រោយ
ដោយសារវិបត្តិនយោបាយក្នុងប្រទេសថៃ បន្តអូសបន្លាយជាច្រើនខែ បាតុកម្មកើតឡើងគ្រប់ទីកន្លែង និងដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតកូវីដ ១៩ អំឡុងឆ្នាំសកល ២០២១ រដ្ឋភិបាលក្រុងបាងកក នៅព្រឹកថ្ងៃពុធនេះ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃ ១៥ មករា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំជាមួយក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានយល់ព្រមពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីជួយអាជ្ញាធរប្រឆាំងកូវីដ អាចរៀបចំផែនការបន្តដើម្បី
រក្សាសុវត្ថិភាពពីការរាតត្បាតទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក Taweesilp Witsanuyotin លើកឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ។
ការពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវរំពឹងនឹងទទួលការអនុម័តពីគណៈរដ្ឋមន្ត្រីនាសប្តាហ៍ក្រោយ ហើយក៏ត្រូវចាត់ទុកជាលើកទី៨ ចាប់តាំងពីខែមីនាមក ដែលប្រទេសថៃ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ