Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សាកល្បងចាក់វ៉ាក់សាំងការពារកូវីដ ២ ក្រុមហ៊ុនលាយគ្នា

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសថៃបាននិយាយថា អ្នកស្ម័គ្រចិត្តជាង ៧០០ នាក់ត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងលើសុវត្ថិភាព និងប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថផ្សេងៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ ការសិក្សាត្រូវការតែអ្នកស្ម័គ្រចិត្តចំនួន ៩០ នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានទាក់ទាញអ្នកចាប់អារម្មណ៍ច្រើនលើសពីនេះ ត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានប្រកាស ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា ការផ្លាស់ប្តូររូបមន្តវ៉ាក់សាំងបន្ថែមទៀត អាចចាំបាច់ក្នុងករណីខ្លះ នៅពេលអ្នកជំងឺមានប្រតិកម្មអាឡ័កស៊ីទៅនឹងការចាក់ដូសដំបូងរបស់ពួកគេ ។

លោកវេជ្ជបណ្ឌិត Yong Poovorawan

លោកបាននិយាយថា ប្រសិនបើការចាក់លាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព វាអាចត្រូវបានគេស្នើសុំជាជម្រើសមួយ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

ការសិក្សានេះនឹងផ្តោតលើការផ្លាស់ប្តូរពីការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូងទៅចាក់ដូសទី ២ នៃវ៉ាក់សាំង AstraZeneca វិញ ខណៈអ្នកចូលរួមក្នុងការសិក្សានេះតម្រូវឲ្យមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំ ហើយរស់នៅក្នុង និងជុំវិញទីក្រុងបាងកក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ រកឃើញករណីឆ្លងកូវីដច្រើនជាងម្សិលមិញ តែអ្នកស្លាប់ថយចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម