ព័ត៌មានអន្ដរជាតិ
ទោះអាមេរិកប្តូរមេដឹកនាំក៏ដោយ ចិននៅប្រកាន់គោលនយោបាយសន្តិភាព គ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
ប្រទេសចិន នៅថ្ងៃពុធនេះ បានប្រកាសជាថ្មី ពីការប្តេជ្ញារក្សាសន្តិភាព និងគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដដែល បើទោះជាសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរមេដឹកនាំថ្មីរបស់ខ្លួនក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក Xing Haiming អគ្គរដ្ឋទូតចិន ប្រចាំទីក្រុងសេអ៊ូល កូរេខាងត្បូង។

ថ្លែងក្នុងវេទិកាមួយធ្វើឡើងនៅឯស្ថានទូតចិន លោក Xing Haiming បញ្ជាក់ថា នៅពេលណាមួយដែលស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ មានស្ថិរភាពឡើងវិញ ប្រធានាធិបតីចិន Xi Jinping នឹងធ្វើទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងមុនគេបង្អស់ ទើបបន្តទៅកាន់បណ្តាប្រទេសផ្សេងទៀត។ លោកថា “គ្រប់យ៉ាងមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ”។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនថ្មី ដែលដឹកនាំដោយអនាគតប្រធានាធិបតីអាមេរិក លោក Joe Biden លោក Xing បញ្ជាក់ថា ចិននៅតែប្រកាន់ជំហរពាំនាំសន្តិភាព តាមរយៈកិច្ចចរចា ជំរុញការអភិវឌ្ឍន៍ និងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
លោក Xing បន្តទៀតថា ទោះជាមួយនរណាម្នាក់ ឬប្រទេសណាក៏ដោយ ចិននៅតែបន្តជំរុញឆ្ពោះទៅរកគោលដៅសន្តិភាព ដែលជាប្រទេសទាំងចិន និងតំបន់កូរ៉េ ក៏ដូចជាសម្រាប់សន្តិភាពសកលលោកទាំងមូល។
ជាមួយគ្នានេះ រដ្ឋាភិបាលចិន នៅតែអំពាវនាវឲ្យមានការដោះស្រាយវិបត្តិនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈកិច្ចចរចា គាំទ្រដល់អ្វីដែលកូរ៉េខាងជើងចង់បាន ពីមួយជំហានទៅមួយជំហាន រហូតដល់ទណ្ឌទាំងអស់ត្រូវដកចេញទាំងស្រុង ធានាបានសុខសន្តិភាព ជាអាចផ្លូវសំខាន់ឆ្ពោះទៅរកការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
លើសពីនេះ លោក Xing អះអាងទៀតថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មានផែនការធ្វើទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងនាសប្តាហ៍ក្រោយ ដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរឲ្យរឹងមាំថែមទៀត៕
ប្រែសម្រួល៖ សុភា
ប្រភព៖
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ