Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ​​អាមេរិកប្តូរមេដឹកនាំក៏ដោយ ចិននៅ​ប្រកាន់​គោលនយោបាយសន្តិភាព គ្មាន​អាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ

បានផុស

នៅ

ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ជាថ្មី ពី​ការ​ប្តេជ្ញារក្សា​សន្តិភាព និង​គោល​នយោបាយ​គ្មាន​អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េដដែល បើ​ទោះ​ជា​សហរដ្ឋ​អាមេរិក មាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ថ្មី​របស់​ខ្លួន​ក៏​ដោយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Xing Haiming អគ្គរដ្ឋទូតចិន ប្រចាំ​ទីក្រុង​សេអ៊ូល កូរេខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វេទិកា​មួយ​ធ្វើ​ឡើង​នៅ​ឯ​ស្ថានទូតចិន លោក Xing Haiming បញ្ជាក់​ថា នៅ​ពេល​ណាមួយ​ដែល​ស្ថានភាព​រាតត្បាត​ជំងឺកូវីដ ១៩ មាន​ស្ថិរភាព​ឡើង​វិញ ប្រធានាធិបតី​ចិន Xi Jinping នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​កូរ៉េខាងត្បូងមុនគេ​បង្អស់ ទើប​បន្ត​ទៅ​កាន់​បណ្តា​ប្រទេសផ្សេង​ទៀត។ លោក​ថា “គ្រប់​យ៉ាងមិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​នោះ​ឡើយ”។   

ឆ្លើយ​តប​ទៅ​នឹង​សំណួរពាក់​ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោនថ្មី​ ដែល​ដឹកនាំ​ដោយអនាគត​​ប្រធានាធិបតីអាមេរិក លោក Joe Biden លោក Xing បញ្ជាក់​ថា ចិន​នៅតែ​ប្រកាន់​ជំហរពាំនាំ​សន្តិភាព តាមរយៈ​កិច្ចចរចា ជំរុញការអភិវឌ្ឍន៍ និងរំសាយ​កម្មវិធី​អាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីប​កូរ៉េ។

លោក Xing បន្ត​ទៀត​ថា ទោះ​ជាមួយនរណា​ម្នាក់ ឬ​ប្រទេស​ណាក៏ដោយ ចិន​នៅ​តែបន្ត​ជំរុញ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​សន្តិភាព ដែល​ជាប្រទេស​ទាំង​ចិន និង​តំបន់កូរ៉េ ក៏​ដូច​ជាសម្រាប់​សន្តិភាពសកល​លោក​ទាំង​មូល។

ជាមួយ​គ្នានេះ រដ្ឋាភិបាល​ចិន នៅតែ​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង តាម​រយៈ​កិច្ច​ចរចា គាំទ្រ​ដល់​អ្វី​ដែល​កូរ៉េខាងជើង​ចង់បាន ពី​មួយ​ជំហាន​ទៅមួយ​ជំហាន រហូត​ដល់​ទណ្ឌ​ទាំង​អស់​ត្រូវ​ដក​ចេញ​ទាំង​ស្រុង ធានាបាន​សុខសន្តិភាព ជាអាច​ផ្លូវ​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​លុបចោល​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េ។

លើស​ពី​នេះ លោក Xing អះអាង​ទៀត​ថា រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi មាន​ផែន​ការ​ធ្វើ​ទស្សនកិច្ច​មក​កាន់​កូរ៉េខាងត្បូង​នា​សប្តាហ៍​ក្រោយ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹង​មាំ​ថែម​ទៀត៕

ប្រែសម្រួល៖ សុភា
ប្រភព៖

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម