ព័ត៌មានអន្ដរជាតិ
បុកតកន្ទុយគ្នានៅអាមេរិក ស្លាប់កុមារ៩នាក់និងមនុស្សពេញវ័យម្នាក់
កុមារចំនួន៩នាក់និងមនុស្សពេញវ័យម្នាក់ សរុប១០នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុមួយលើផ្លូវជាតិលេខ៦៥ ក្នុងតំបន់ Butler នៃរដ្ឋ Alabama សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន CNN បានដកស្រង់សម្តីតម្រួតតំបន់ Butler លោក Wayne Garlock ដែលនិយាយថា កុមារចំនួន៨នាក់ ដែលបានស្លាប់គឺមានអាយុចន្លោះពី ៤ទៅ១៧ឆ្នាំ ខណៈធ្វើដំណើរតាមរថយន្តចេញពីអង្គការ Girls Ranch តំបន់ Tallapoosa។
លោក Garlock បន្តថា នៅក្នុងរថយន្តផ្សេង ឪពុកអាយុ២៩ឆ្នាំនិងកូនស្រីអាយុ៩ខែរបស់គាត់ ក៏ត្រូវបានសម្លាប់ផងដែរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ (ថ្ងៃអាទិត្យនៅកម្ពុជា) ក្នុងអំឡុងពេលព្យុះ បោកបក់ឆ្លងកាត់រដ្ឋ Alabama។ ព្យុះត្រូពិក Claudette បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន