ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីឆ្លងកូវីដប្រចាំថ្ងៃខ្ពស់កប់ ឥឡូវសរុបជាង២លាននាក់
ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទ ទី២១ ខែមិថុនា មានករណីឆ្លងកូវីដ-១៩ថ្មីជាប់កំណត់ត្រារបស់ខ្លួនរហូតដល់១៤៥៣៦នាក់ ដែលធ្វើឲ្យចំនួន អ្នកឆ្លងសរុបទូទាំងប្រទេសកើនលើសពីរលាននាក់។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ ករណីឆ្លងកូវីដ-១៩សរុបនៅឥណ្ឌូណេស៊ីមានចំនួន ២ ០០៤ ៤៤៥នាក់។ ចំណែកករណីមរណភាពថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយមាន ២៩៤នាក់ដែលសរុបមរណភាពទាំងអស់មានចំនួន ៥៤៩៥៦នាក់។ នៅទីហ្សាការតាកាលពីថ្ងៃចន្ទមានករណីឆ្លងថ្មី៥០១៥នាក់ និងស្លាប់៧៤នាក់។

ចាប់តាំងពីប្រទេសប្រជុំកោះបានប្រកាសករណីឆ្លងកូវីដ-១៩លើកដំបូងកាលពីខែមីនា ឆ្នាំ២០២០មក ករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតគឺកាលពីខែមករាដែលមានចំនួន ១៤៥១៨នាក់ ប៉ុន្តែកំណត់ត្រាខ្ពស់បំផុតនេះត្រូវបានបំបែកដោយចំនួនអ្នកឆ្លងថ្មីកាលពីថ្ងៃចន្ទ ម្សិលមិញ។
ប្រទេសឥណ្ឌូណេស៊ីនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានករណីឆ្លងថ្មីកើនឡើងជាប្រចាំ បន្ទាប់ពីថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Idul Fitri កាលពីខែមុន។
ទោះជាអាជ្ញាធរបានដាក់បំរាមក្នុងការធ្វើដំណើរចាកចេញពីទីប្រជុំជនទៅស្រុកកំណើតក្នុងកំឡុងពេលពិធីបុណ្យនោះ ក៏មនុស្សជាច្រើននៅតែបំពានលើបំរាមទាំងនោះ ខណៈមនុស្សម្នាជាច្រើនត្រូវបានគេឃើញជួបជុំគ្នានៅតាមតំបន់ទេសចរណ៍។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់បន្ថែមគ្រែនៅមន្ទីរពេទ្យចំនួន៧២០០០ និងគ្រែសង្គ្រោះបន្ទាន់ (IUC)ចំនួន ៧៥០០ ដោយសារថ្ងៃឈប់សម្រាកលើកមុនមានករណីឆ្លងថ្មីកើនឡើងរហូតដល់៦០%។
ទោះបីជាយ៉ាងណា មន្ទីរពេទ្យ និងតំបន់ជាច្រើនបានរាយការណ៍ពីអត្រាអ្នកជំងឺចូលពេទ្យមានជាង៨០%ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនៅតំបន់ខ្លះមានអ្នកជំងឺចូលដល់ទៅ៩០%។
តំបន់មួយក្នុងចំណោមតំបន់ដែលរងការវាយប្រហារខ្លាំងបំផុតគឺនៅ Kudus ខេត្ត Central Java ដែលមានបុគ្គលិកពេទ្យជាង៣៥០នាក់បានឆ្លងកូវីដ-១៩ បើទោះជាពួកគាត់បានចាក់វ៉ាក់សាំងបង្ការរួចរាល់ហើយ។
ពួកគេភាគច្រើនគ្មានបង្ហាញរោគសញ្ញាទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេភាគច្រើនបានជាសះស្បើយហើយ។ ការផ្ទុះកូវីដ-១៩ត្រូវបានគេជឿថា អាក្រក់ខ្លាំងដោយសារវីរុសបំប្លែងខ្លួន Delta ដែលនាំឲ្យនៅមន្ទីរពេទ្យ Kudus មានជាង៩០%។

មន្ត្រីនិយាយថា ករណីឆ្លងថ្មីនឹងនៅតែបន្តកើនឡើងរហូតដល់ដើមខែកក្កដា ដោយសារករណីក្រោយថ្ងៃឈប់សម្រាកបានកើនឡើង៧សប្តាហ៍ ប៉ុន្តែអ្នកជំនាញព្រមានថា ប្រព័ន្ធសុខាភិបាលឥណ្ឌូណេស៊ីអាចនឹងដួលរលំ ប្រសិនបើគ្មានវិធានការដោះស្រាយបន្ទាន់ដើម្បីទប់ស្កាតការរីករាលដាលទេនោះ។ ការឆ្លងបានរាលដាលនៅខេត្ត២៩ក្នុងចំណោមខេត្ត៣៤របស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ