Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte គំរាម ដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំង កូវីដ

បានផុស

នៅ

លោកប្រធានាធិបតី Rodrigo Duterte បានគំរាមថា នឹងដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ ស្របពេលប្រទេសហ្វីលីពីនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី។

គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ជាង ១.៣លានករណីនិង ស្លាប់ជាង ២៣,០០០ នាក់។

លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទទី ២១ ខែមិថុនាថា “អ្នកជ្រើសរើសទៅ រវាងវ៉ាក់សាំងឬឲ្យខ្ញុំដាក់គុក”។

លោកបាននិយាយបែបនេះ​ បន្ទាប់ពីមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល។

សុន្ទរកថារបស់លោក Duterte គឺផ្ទុយពីការលើកឡើងរបស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលនិយាយថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដក៏ដោយ តែវាជាការស្ម័គ្រចិត្ត។

លោក Duterte និយាយថា “កុំធ្វើឲ្យខ្ញុំខុសឲ្យសោះ។ មានវិបត្តិនៅក្នុងប្រទេសនេះ។ ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាលប៉ុណ្ណោះ”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន ២.១ លាននាក់។ នេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម