ព័ត៌មានអន្ដរជាតិ
WHO ប្រាប់ថា ប្រទេសក្រីក្រច្រើនកំពុងអស់វ៉ាក់សាំងបង្ការកូវីដ
ប្រទេសក្រីក្រជាច្រើនដែលទទួលវ៉ាក់សាំងបង្ការកូវីដ-១៩តាមរយៈកម្មវិធីសកល Covax មិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្តយុទ្ធនាការណ៍ចាក់វ៉ាក់សាំងរបស់ខ្លួនទៀតទេ។ នេះជាការលើកឡើងរបស់អង្គការសុខភាពពិភពលោក។
ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) លោកបណ្ឌិត Bruce Aylward បាននិយាយថា កម្មវិធី Covax បានចែកចាយវ៉ាក់សាំងចំនួន៩០លានដូសដល់ប្រទេសចំនួន១៣១ទូទាំងពិភពលោក។ ប៉ុន្តែចំនួនទាំងនេះតិចណាស់ដែលមិនគ្រប់គ្រាន់សម្រាប់ចាក់ដល់ប្រជាជនច្រើននៅតាមបណ្តាប្រទេសខ្វះខាតទាំងនោះទេ។

កង្វះវ៉ាក់សាំងបានកើនមានឡើងស្របពេលប្រទេសមួយចំនួននៅអាហ្វ្រិកបានកំពុងទទួលរងការវាយប្រហារកូវីដ-១៩លើកទី៣យ៉ាងខ្លាំង។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានអំពាវនាវឲ្យបញ្ឈប់ការរក្សាទុកវ៉ាក់សាំងរបស់បណ្តាប្រទេសអ្នកមាន ខណៈរដ្ឋាភិបាលរបស់លោកកំពុងរឹតត្បិតទប់ស្កាត់ការរាលដាលឆ្លង។
លោក Ramaphosa បានឲ្យដឹងថា គិតជាកម្រិតទ្វីប វ៉ាក់សាំងតែ៤០លានដូសប៉ុណ្ណោះបានចាក់ដល់ប្រជាជននៅអាហ្វ្រិកដែលតិចជាង២%នៃប្រជាជន។
ដើម្បីដោះស្រាយបញ្ហានេះ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការជាមួយគម្រោង Covax ដើម្បីបង្កើតមណ្ឌលប្រចាំតំបន់សម្រាប់ការផលិតវ៉ាក់សាំងនៅអាហ្វ្រិកខាងត្បូង។
គម្រោង Covax ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដោយ WHO ដើម្បីធានាការចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់គ្រាន់ដល់ប្រទេសក្រីក្រទូទាំងពិភពលោកដែលប្រទេសអ្នកមានឧបត្ថម្ភ។ គោលដៅរបស់គម្រោងនេះគឺចែកវ៉ាក់សាំងឲ្យបាន២ប៊ីលានដូសនៅបំណាច់ឆ្នាំ២០២១។

ភាគច្រើននៃការបរិច្ចាគវ៉ាក់សាំងទៅប្រទេសខ្វះខាតគឺ Covax សង្ឃឹមចែកចាយឲ្យបានគ្រប់គ្រាន់ដែលហោចណាស់បាន២០%នៃប្រជាជនដែរ។
ទោះបីជាយ៉ាងណា ការចែកចាយវ៉ាក់សាំងទាំងនោះត្រូវបានរាំងស្ទះដោយសារការពន្យារពេលនៃការផលិត និងការផ្គត់ផ្គង់ដែលនាំឲ្យមានការខ្វះខាត។
ប្រទេស អ៊ូហ្គង់ដា ហ្ស៊ីមបាវេ បង់ក្លាដែស និង ទ្រីនីដាដនិងថូបាបា គឺគ្រាន់តែជាប្រទេសខ្លះដែលបានរាយការណ៍អំពីការអស់វ៉ាក់សាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ