Connect with us

ព័ត៌មានអន្ដរជាតិ

មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល

បានផុស

នៅ

ក្រុមហ៊ុន Pfizer និង BioNTech អាចទទួលបានការអនុញ្ញាតជាបន្ទាន់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដ១៩របស់ពួកគេនៅខែក្រោយបន្ទាប់ពីលទ្ធផលនៃការសាកល្បងចុងក្រោយបានបង្ហាញថា វាមានអត្រាជោគជ័យ៩៥ភាគរយហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះត្រូវបានរកឃើញថា មានភាពស៊ីសង្វាក់គ្នាតាមអាយុនិងជនជាតិផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech បានប្រាប់ទូរទស្សន៍ Reuters ថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អាចអនុញ្ញាតដល់ការប្រើជាបន្ទាន់នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ លោកបានបន្ថែមថា ការយល់ព្រមតាមលក្ខខណ្ឌនៅក្នុងសហភាពអឺរ៉ុបអាចត្រូវបានធានានៅចុងខែធ្នូ។

លោកនិយាយថា “ប្រសិនបើអ្វីៗដំណើរការបានល្អ ខ្ញុំអាចស្រមៃថា យើងនឹងទទួលបានការយល់ព្រមនៅពាក់កណ្តាលខែធ្នូហើយចាប់ផ្តើមចែកចាយនៅមុនថ្ងៃបុណ្យណូអែល”។

អត្រាជោគជ័យនៃវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងដៃគូអាល្លឺម៉ង់ BioNTech គឺខ្ពស់ជាងអ្វីដែលនិយតករនិយាយថាអាចទទួលយកបាន។ ក្រុមអ្នកជំនាញបាននិយាយថា វាគឺជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងការព្យាយាមដើម្បីបញ្ចប់ជំងឺរាតត្បាត។

លោក Sahin និយាយថា ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់របស់សហរដ្ឋអាមេរិក (EUA) នឹងត្រូវបានដាក់នៅថ្ងៃសុក្រនេះ។

គណៈកម្មាធិការប្រឹក្សារបស់ FDA គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៨ដល់១០ខែធ្នូដើម្បីពិភាក្សាអំពីវ៉ាក់សាំងនេះបើទោះបីជាកាលបរិច្ឆេទអាចផ្លាស់ប្តូរក៏ដោយ។ យ៉ាងណាក្តី FDA មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម