ព័ត៌មានអន្ដរជាតិ
មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល
ក្រុមហ៊ុន Pfizer និង BioNTech អាចទទួលបានការអនុញ្ញាតជាបន្ទាន់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដ១៩របស់ពួកគេនៅខែក្រោយបន្ទាប់ពីលទ្ធផលនៃការសាកល្បងចុងក្រោយបានបង្ហាញថា វាមានអត្រាជោគជ័យ៩៥ភាគរយហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះត្រូវបានរកឃើញថា មានភាពស៊ីសង្វាក់គ្នាតាមអាយុនិងជនជាតិផ្សេងៗគ្នា។
លោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech បានប្រាប់ទូរទស្សន៍ Reuters ថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អាចអនុញ្ញាតដល់ការប្រើជាបន្ទាន់នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ លោកបានបន្ថែមថា ការយល់ព្រមតាមលក្ខខណ្ឌនៅក្នុងសហភាពអឺរ៉ុបអាចត្រូវបានធានានៅចុងខែធ្នូ។
លោកនិយាយថា “ប្រសិនបើអ្វីៗដំណើរការបានល្អ ខ្ញុំអាចស្រមៃថា យើងនឹងទទួលបានការយល់ព្រមនៅពាក់កណ្តាលខែធ្នូហើយចាប់ផ្តើមចែកចាយនៅមុនថ្ងៃបុណ្យណូអែល”។
អត្រាជោគជ័យនៃវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងដៃគូអាល្លឺម៉ង់ BioNTech គឺខ្ពស់ជាងអ្វីដែលនិយតករនិយាយថាអាចទទួលយកបាន។ ក្រុមអ្នកជំនាញបាននិយាយថា វាគឺជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងការព្យាយាមដើម្បីបញ្ចប់ជំងឺរាតត្បាត។
លោក Sahin និយាយថា ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់របស់សហរដ្ឋអាមេរិក (EUA) នឹងត្រូវបានដាក់នៅថ្ងៃសុក្រនេះ។
គណៈកម្មាធិការប្រឹក្សារបស់ FDA គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៨ដល់១០ខែធ្នូដើម្បីពិភាក្សាអំពីវ៉ាក់សាំងនេះបើទោះបីជាកាលបរិច្ឆេទអាចផ្លាស់ប្តូរក៏ដោយ។ យ៉ាងណាក្តី FDA មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង