Connect with us

ព័ត៌មានអន្ដរជាតិ

មេ​យោធា​មីយ៉ាន់ម៉ា​ និង​រុស្ស៊ី​ប្តេជ្ញា​ពង្រឹង​ទាក់​ទំនង​​ពេល​ជួប​គ្នាម្សិលមិញ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​​រុស្ស៊ី លោក Nikolai Patrushev និង​មេ​ដឹក​​នាំ​​របប​​យោធា​មីយ៉ាន់ម៉ា​​​បាន​​ប្តេជ្ញា​ពង្រឹង​ចំណង់​ទំនាក់​ទំនង និង​សន្តិសុខ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​បាន​ជួប​គ្នា​នៅ​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​មិថុនា។

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ដែល​ជា​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា លោក Min Aung Hlaing បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ចូល​រួម​សន្និសីទ​សន្តិសុខ​មួយ​ក្នុង​សប្តាហ៍​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន មិន​បាន​ជួប​ប្រជុំ​ជា​មួយ​លោក Min Aung Hlaing ទេ។

លោក Nikolai Patrushev និង​លោក Min Aung Hlaing ជួប​គ្នា​ថ្ងៃ​ទី​២១ ខែ​មិថុនា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ពី​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​នូវ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ដែល​កាន់​កាប់​អំណាច​ដោយ​សារ​​រដ្ឋ​ប្រហារ​១​កុម្ភៈ​ដែល​ជំរុញ​ឲ្យ​កើត​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស និង​មាន​ការ​ប្រយុទ្ធ​គ្នា​​តាម​ខេត្ត​ជា​មួយ​ក្រុម​ឧទ្ទាម​ភាគ​តិចជា​ច្រើន។

រុស្ស៊ី​និយាយ​ថា ខ្លួន​មាន​ទំនាក់​ទំនង​រឹង​មាំយូរ​អង្វែង​ជា​មួយ​មីយ៉ាន់ម៉ា និង​និយាយ​ក្នុង​ខែ​មីនា​ថា ខ្លួន​ព្រួយ​បារម្ភ​​ពី​ចំនួន​នៃ​ការ​ស្លាប់​ជន​ស៊ីវិលកំពុង​កើន​ឡើង​នៅ​មីយ៉ាន់ម៉ា។

ទំនាក់​ទំនង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​បាន​រីក​ធំ​ធាត់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​​ទី​ក្រុង​មូស្គូ​ផ្តល់​អាហារូបករណ៍​កម្រិត​សកល​វិទ្យាល័យ និង​ការ​ហ្វឹក​ហាត់​ផ្នែក​យោធា​​ដល់​ទាហាន​​​រាប់​ពាន់​នាក់ ព្រម​ទាំង​លក់​អាវុធ​​ថែម​ទៀត​ដែល​ត្រូវ​បាន​ជាប់​បញ្ជី​ខ្មៅ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ដែល​ចោទ​ប្រកាន់​ពី​ការ​ប្រឆាំង​នឹង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម