Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង

បានផុស

នៅ

ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ វីរុសនេះក៏មានលេចឡើងរូបរាងថ្មីៗជាច្រើនទៀតគួរឱ្យបារម្ភ។ បម្រែបម្រួលនៃវីរុសកូវីដថ្មីៗ ត្រូវបានអ្នកជំនាញសុខាភិបាលឱ្យឈ្មោះថា វីរុសបំប្លែងខ្លួន ដែលវីរុសនេះក៏ត្រូវបានព្រមានថា ជាប្រភេទងាយចម្លងនិងរាលដាលយ៉ាងឆាប់រហ័ស។

In-Depth | COVID-19: Decoding The Delta Variant Of Coronavirus And Growing  Concerns Around It
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាវីរុសកូវីដបំប្លែងខ្លួនថ្មីចំនួន ៤ ប្រភេទដែលអង្គការសុខភាពពិភពលោក (WHO) ខ្លាចរាលដាលខ្លាំង និងកំពុងបង្កក្ដីបារម្ភដល់ពិភពលោក។

១. វីរុសបំប្លែងខ្លួនអាល់ហ្វា (Alpha)

Alpha variant of Covid-19 makes up 9 in 10 infections | Thaiger

អាល់ហ្វាត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀតថា B.1.1.7 គឺជាវីរុសកូវីដបំប្លែងខ្លួន ដែលរកឃើញដំបូងនៅតំបន់ Kent ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ ២០២០ ។

វីរុសបំប្លែងខ្លួននេះត្រូវបានក្រសួងសុខាភិបាលអង់គ្លេសបញ្ជាក់ថា មានការចម្លងលឿនជាងកូវីដ-១៩ ព្រមទាំងបង្កហានិភ័យខ្ពស់នៃការចូលព្យាបាលនៅមន្ទីរពេទ្យ។

២. វីរុសបំប្លែងខ្លួនបេតា (Beta)

New Covid Strain | The new COVID strain in South Africa may be able to  'escape' the immune system, researchers warn | Health Tips and News

វីរុសបំប្លែងខ្លួនបេតាឬ B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយឥឡូវនេះក៏មានវត្តមាននៅចក្រភពអង់គ្លេសផងដែរ។

អ្នកវិទ្យសាស្ត្រជឿថា វាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែអាចរាលដាលលឿនជាងកូវីដធម្មតា។

វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ ២០២១ ក្នុងចំណោមអ្នកដំណើរអង់គ្លេស។

៣. វីរុសបំប្លែងខ្លួនដេលតា (Delta)

The Delta variant of COVID-19 is 60% more contagious than the Alpha variant

ដេលតា ឬ B.1.617.2 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ ២០២០ ។

វីរុសបំប្លែងឥណ្ឌាមួយនេះជាចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃករណីអ្នកជំងឺ Covid-19 ក្នុងប្រទេសឥណ្ឌា ហើយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ សេវាសុខភាពសាធារណៈអង់គ្លេស (PHE)  បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដ៏គួរឱ្យព្រួយបារម្ភ” បំផុត។

ឥឡូវនេះដេលតាត្រូវបានរកឃើញច្រើនជាងគេនៅក្នុងចក្រភពអង់គ្លេស ដែលអ្នកជំងឺប្រមាណជាង ៩០ ភាគរយជាអ្នកជំងឺមានផ្ទុកវីរុសដេលតានេះ។

យោងតាមការស្រាវជ្រាវពី PHE វីរុសបំប្លែងឥណ្ឌា (Delta) មានល្បឿនចម្លងលឿនជាងវីរុសបំប្លែងខ្លួនអង់គ្លេសប្រមាណ ៦០ ភាគរយឯណោះ។ ហើយអ្នកជំងឺដែលឆ្លងវីរុសដេលតា ប្រឈមហានិភ័យខ្ពស់បំផុតនៃការចូលមន្ទីរពេទ្យ។

៤. វីរុសបំប្លែងខ្លួនហ្គាម៉ា (Gamma)

UK reports 2 P.3 variant cases - SUNSTAR

ហ្គាម៉ាដែលត្រូវបានគេស្គាល់ឈ្មោះផងដែរថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន នៅក្នុងចំណោមអ្នកដំណើរមកពីប្រទេសប្រេស៊ីល។

ហ្គាម៉ាត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដ-១៩៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Star

ចុចអាន៖ កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

ចុចអាន៖ ក្រុមមនុស្ស៣ប្រភេទ រកឃើញឆ្លងកូវីដច្រើនជាងគេ ទោះចាក់វ៉ាក់សាំងហើយក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម