ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ការប្រមូលផ្ដុំមនុស្សច្រើន កំពុងជំរុញរោគរាតត្បាតកាន់តែមានអត្រាឆ្លងខ្លាំង
ការវិភាគដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយ JAMA Internal Medicine បានរកឃើញថា ការប្រមូលផ្ដុំជួបជុំគ្នាក្នុងសង្គមតូចៗ ហើយបង្កឲ្យមានមនុស្សច្រើន អាចជំរុញការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងតំបន់មានអត្រាឆ្លងខ្ពស់។

ទិន្នន័យបានបង្ហាញថា អត្រាឆ្លងគឺខ្ពស់ជាង ៣១ ភាគរយ ក្នុងចំណោមគ្រួសារនៅតំបន់ដែលមានការឆ្លងខ្ពស់ ជាពិសេសតំបន់ក្រហម ហើយសមាជិកណាម្នាក់ក្នុងផ្ទះ បានប្រារព្ធពិធីប្រមូលផ្ដុំគ្នា មិនថាជាលក្ខណៈគ្រួសារឬអ្នកជិតខាងឡើយ។
ភាគរយខ្ពស់បំផុតគឺ ៥៧ ភាគរយ នៅក្នុងគ្រួសារដែលមានកុមារប្រារព្ធពិធីខួបកំណើត ហើយប្រហែល ២២ ភាគរយគឺជាមនុស្សពេញវ័យ។
សហអ្នកនិពន្ធអ្នកនិពន្ធ Christopher Whaley បានប្រាប់សារព័ត៌មាន UPI តាមអ៊ីមែលថា” ការប្រមូលផ្តុំក្រៅផ្លូវការ ដូចជាពិធីខួបកំណើតឬជប់លៀងក្នុងគ្រួសារ នៅតែជាប្រភពដ៏សំខាន់នៃការបញ្ជូនវីរុសឲ្យឆ្លងរាលដាលធំធេង “។

ដោយឡែករបកគំហើញនេះផ្អែកលើការវិភាគនៃកូវីដ ក្នុងគ្រួសារ ២,៩ លាននៅទូទាំងប្រទេស គិតចាប់ពីការចាប់ផ្ដើមរាតត្បាត រហូតដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំមុន ដោយប្រើមូលដ្ឋានទិន្នន័យធានារ៉ាប់រងសុខភាពពីក្រុមហ៊ុនស្រាវជ្រាវសុខភាព Castlight ។
គោលដៅនៃការសិក្សាគឺដើម្បីវាយតម្លៃហានិភ័យនៃការរីករាលដាលកូវីដ ទាក់ទងនឹងការជួបជុំក្នុងសង្គមតូចៗ ជាលក្ខណៈគ្រួសារ ដោយប្រៀបធៀបការផ្លាស់ប្ដូរអត្រាឆ្លង បន្ទាប់ពីព្រឹត្តិការណ៍ជីវិតសំខាន់ជាពិសេសថ្ងៃកំណើត។

គ្រួសារដែលមានទីតាំងនៅតំបន់មានការរីករាលដាលវីរុសខ្ពស់ ហើយសមាជិកណាម្នាក់បានធ្វើខួបកំណើតក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ មានចំនួន ៨,៦ ករណីបន្ថែមទៀត នៅក្នុងចំណោមប្រជាជនទូទៅ បើប្រៀបធៀបជាមួយគ្រួសារដែលគ្មានថ្ងៃកំណើតនៅតំបន់ដែលមានការរីករាលដាលទាប។
មាន ១៦ ករណីទៀតក្នុងចំណោមប្រជាជន ១ ម៉ឺននាក់នៃប្រជាជនទូទៅក្នុងគ្រួសារដែលបានប្រារព្ធខួបកំណើតរបស់កុមារ និង ៦ ករណីទៀតដែលក្នុងនោះ ជាខួបកំណើតរបស់មនុស្សពេញវ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពាក់ម៉ាសការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះអុកស៊ីសែនក្នុងខ្លួន នេះជារោគសញ្ញា

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច