ព័ត៌មានអន្ដរជាតិ
ទោះរងទណ្ឌកម្មពីអាមេរិក តែ គុយបា ផលិតបានវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពដល់ទៅ ៩២,២៨ ភាគរយ
កាលពីថ្ងៃចន្ទ ប្រធានាធិបតីគុយបា បានគូសបញ្ជាក់អំពីភាពជោគជ័យនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួនឈ្មោះ Abdala ដែលរដ្ឋាភិបាលនិយាយថា មានប្រសិទ្ធភាព ៩២,២៨ ភាគរយប្រឆាំងនឹងវីរុសនេះ។
លោក Miguel Diaz-Canel បានបង្ហោះលើ Twitter ថា “ស្របពេលរងគ្រោះដោយការរាតត្បាត២ មួយគឺជំងឺកូវីដ-១៩ និងមួយទៀតគឺ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក, អ្នកវិទ្យាសាស្រ្តរបស់យើង នៅវិទ្យាស្ថាន Finlay និងមជ្ឈមណ្ឌលវិស្វកម្មហ្សែននិងជីវវិទ្យា (CIGB) បានយកឈ្នះលើឧបសគ្គទាំងអស់ ហើយផ្តល់ជូនពួកយើងនូវវ៉ាក់សាំងដែលប្រកបដោយ ប្រសិទ្ធភាព”។
ការប្រកាសនេះបានធ្វើឡើង២ថ្ងៃ បន្ទាប់ពីសាជីវកម្មជីវជីវសាស្រ្ត BioCubaFarma ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ចាក់វ៉ាក់សាំងចាក់៣ដូសមួយទៀតឈ្មោះ SOBERANA 02 បានបង្ហាញប្រសិទ្ធភាព ៦២ភាគរយ សម្រាប់ការចាក់ត្រឹម២ដូស។
ប្រសិនបើការធ្វើតេស្តវ៉ាក់សាំង Abdala បង្ហាញជោគជ័យមែននោះ គុយបា នឹងក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលអភិវឌ្ឍនិងផលិតបានវ៉ាក់សាំងផ្ទាល់របស់ខ្លួន ប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រទេសដែនកោះមួយនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមិនទាន់ចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រឆាំងនឹងវីរុសនេះ ដោយសារកំពុងរង់ចាំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងក្នុងស្រុក ពីសំណាក់ស្ថាប័នថ្នាក់លើ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ដំណឹងល្អ! អាមេរិក ត្រៀមចែកចាយវ៉ាក់សាំងកូវីដ ៥៥ លានដូសបន្ថែមទៀតដល់បណ្តាប្រទេសនានាទូទាំងពិភពលោក
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់