Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញរងគ្រោះខ្លាំងពេក WHO បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងតាមបច្ចេកវិទ្យា mRNA នៅអាហ្វ្រិកខាងត្បូង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងបង្កើតមជ្ឈមណ្ឌលមួយនៅប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

WHO បាននិយាយថា “មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា” នេះអាចធ្វើឲ្យក្រុមហ៊ុននៅទ្វីបអាហ្រ្វិក ចាប់ផ្តើមផលិតវ៉ាក់សាំងតាមបច្ចេកវិទ្យា mRNA ក្នុងរយៈពេល ៩ ទៅ ១២ ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានធ្វើការប្រកាសនេះ ក្នុងគោលបំណងជំរុញការទទួលបានវ៉ាក់សាំងនៅទូទាំងទ្វីបអាហ្រ្វិក ខណៈករណីឆ្លង និងស្លាប់បានកើនឡើងជិត ៤០ ភាគរយកាលពីសប្តាហ៍មុន ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ លោក Tedros បាននិយាយថា “ខ្ញុំមានសេចក្តីរីករាយ និងសូមប្រកាសថា WHO កំពុងពិភាក្សាជាមួយសហគ្រាសក្រុមហ៊ុន និងស្ថាប័នដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងនៅអាហ្វ្រិកខាងត្បូង” ។

លោកបានបន្ថែមថា “សហគ្រាសនេះពាក់ព័ន្ធនឹងក្រុមហ៊ុនជីវសាស្ត្រ និងវ៉ាក់សាំង Afrigen ដែលនឹងដើរតួជាមជ្ឈមណ្ឌលទាំងការផលិតវ៉ាក់សាំង mRNA ដោយខ្លួនវាផ្ទាល់ និងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមហ៊ុនផលិត Biovac” ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer-BioNTech រួមជាមួយនឹងក្រុមហ៊ុន Moderna សុទ្ធសឹងតែជាក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលប្រើបច្ចេកវិទ្យា mRNA នេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ WHO រកវិធានការប្រឆាំងកូវីដក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ក្រោយជប៉ុនអនុញ្ញាតឲ្យហ្វេនចូលមើលដល់ ១ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម