ព័ត៌មានអន្ដរជាតិ
ថៃបើកភ្លើងខៀវគម្រោងទេសចរណ៍នៅភូកេតអត់ចាំបាច់ធ្វើចត្តាឡីស័ក
អាជ្ញាធរថៃនៅថ្ងៃអង្គារ៍ម្សិលមិញនេះបានបើកភ្លើងខៀវគម្រោងសាកល្បងមួយសម្រាប់ដំណើរទេសចរណ៍ដោយពុំចាំបាច់ធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរនៅឆ្នេរខ្សាច់ដ៏ល្បីភូកេត ដែលនេះជាជំហានទី១ឆ្ពោះទៅរកការបើកគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេស បន្ទាប់ពីរងការវាយប្រហារខ្លាំងដោយកូវីដ-១៩។
ថៃបានដាក់វិធានការរឹតត្បិតសម្រាប់ភ្ញៀវទេសចរដែលទៅដល់ប្រទេសដើម្បីបង្ការការឆ្លងកូវីដ-១៩ ប៉ុន្តែការបង្អាក់ដល់វិស័យទេសចរណ៍បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះដុនដាបយ៉ាងខ្លាំងគិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។

ឧស្សាហកម្មទេសចរណ៍សំខាន់ដ៏ធំបានស្ថិតនៅដំណាក់កាលបើកសាកល្បងតាំងពីខែមីនា នៅពេលរដ្ឋាភិបាលបានដាក់ចេញគម្រោងហៅថា «ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលទៅក្នុងប្រទេសថៃដោយពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ប៉ុន្តែបន្ទាប់ពីរលកកូវីដ-១៩លើកទី៣បានផ្ទុះខ្លាំងឡើងក្នុងខែមេសា គម្រោងនេះមិនដំណើរការឡើយ។
មន្ត្រីទេសចរ និងសមាជិកនៃក្រុមការងារកូវីដ-១៩ថៃបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គម្រោងប្រអប់ខ្សាច់ត្រូវបានកំណត់ដើម្បីចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា។
នៅថ្ងៃអង្គារ៍ ទី២២ ខែមិថុនា មុនពេល៨ថ្ងៃនៃការចាប់ផ្តើមជាផ្លូវការមកដល់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា បានបើកភ្លើងខៀវលើគម្រោងនេះហើយ។

ប្រសិនបើ គម្រោងប្រអប់ខ្សាច់ដំណើរការដោយរលូន អាជ្ញាធរនឹងអនុវត្តនៅតំបន់ទេសចរណ៍ផ្សេងទៀតដូចជា ក្រាពី និងកោះសាមុយជាដើម។
ប៉ុន្តែឧប្បត្តិហេតុពិបាកធានាថា គម្រោងប្រអប់ខ្សាច់នឹងដំណើរការដោយគ្មានការរំខានណាមួយរាប់បញ្ចូលទាំងអត្រាឆ្លង ដែលនៅកោះភូកេត ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំសប្តាហ៍មិនលើសពី៩០នាក់ឡើយ។
អ្នកនាំពាក្យក្រុមការងារកូវីដ-១៩ លោក Taweesin Visanuyothin និយាយកាលពីម្សិលមិញថា ៖«គិតត្រឹមថ្ងៃនេះ ចំនួនឆ្លងកូវីដ-១៩នៅភូកេតនៅតែអាចធានាថា គម្រោងប្រអប់ខ្សាច់នឹងបន្តដំណើរការ»។

គម្រោងទេសចរណ៍ ប្រអប់ខ្សាច់ភូកេត ទាមទារ៖
- ប័ណ្ណចាក់វ៉ាក់សាំង
- កម្មវិធីរំលឹកនៅលើទូរសព្ទដៃ ThailandPlus
- ធ្វើតេស្ត RT-PCR មុនពេលទៅដល់ និងកំឡុងពេលស្នាក់នៅភូកេត
- ធានារ៉ាប់រងកូវីដ-១៩
- ប័ណ្ណអនុញ្ញាតចូល (COE) ចេញដោយស្ថានទូតឬកុងស៊ូលថៃ
- ស្នាក់នៅសណ្ឋាគារ ឬ SHA+ នៅភូកេត
- ការចាក់វ៉ាក់សាំងពេញលេញហោចណាស់មុនធ្វើដំណើរទៅប្រទេសថៃ១៤ថ្ងៃ និងមិនយូរជាង២ខែ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច