ព័ត៌មានអន្ដរជាតិ
ស្ទើរមិនជឿ តាមការស្រាវជ្រាវ មនុស្សរាប់លាននាក់បានក្លាយជាសេដ្ឋីក្នុងសម័យកូវីដ
មនុស្សជាង៥លាននាក់បានក្លាយជាសេដ្ឋីទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២០ បើទោះជាសេដ្ឋកិច្ចដុនដាបដោយវិបត្តិកូវីដ-១៩ក៏ដោយ។
យោងតាមការស្រាវជ្រាវរបស់ Credit Suisse បានរកឃើញថា អ្នកក្រច្រើនណាស់រឹតតែក្រខ្លាំងឡើយ ប៉ុន្តែចំនួនសេដ្ឋីបានកើនឡើងពី៥.២លាននាក់ដល់ ៥៦.១លាននាក់ទូទាំងពិភពលោក។
ការស្រាវជ្រាវបានបង្ហាញថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ជាង១%នៃមនុស្សធំទូទាំងពិភពលោកបានក្លាយជាសេដ្ឋីជាលើកដំបូង។ ការស្តារផ្សារហ៊ុនឡើងវិញ និងការកើនឡើងតម្លៃលំនៅដ្ឋានបានជួយធ្វើឲ្យពួកគេកាន់តែមានទ្រព្យសម្បត្តិច្រើនឡើង។ ការបង្កើតទ្រព្យសម្បត្តិហាក់ដូចដាច់ឆ្ងាយពីវិបត្តិសេដ្ឋកិច្ចក្នុងអន្តរកាលកូវីដ-១៩។

សេដ្ឋវិទូ និងជាអ្នកនិពន្ធ Global Wealth Report លោក Anthony Shorrocks មានប្រសាសន៍ថា ជំងឺកូវីដ-១៩បានប៉ះពាល់រយៈពេលខ្លីដ៏អាក្រក់ទៅលើទីផ្សារពិភពលោក ប៉ុន្តែវាបានបញ្ច្រាសផលមកវិញយ៉ាងធំនៅត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២០។
លោកលើកឡើងថា ៖«ទ្រព្យសម្បត្តិសកលមិនត្រឹមតែជួយធ្វើឲ្យស្ថេរភាពចំពោះភាពវឹកវរប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅបានកើនឡើងយ៉ាងលឿននៅឆមាសទី២នៃឆ្នាំ»។
ទោះបីជាយ៉ាងណា ភាពខុសគ្នានៃទ្រព្យសម្បត្តិរវាងមនុស្សធំខុសគ្នាខ្លាំងនៅឆ្នាំ២០២០ ហើយលោក Shorrocks បាននិយាយថា ប្រសិនបើតម្លៃទ្រព្យបានកើនឡើងដូចជា ការកើនឡើងតម្លៃលំនៅដ្ឋានត្រូវបានដកចេញពីការវិភាគ ដូច្នេះ ទ្រព្យសម្បត្តិគ្រួសារជាសកលមានការធ្លាក់ចុះទាបយ៉ាងអាក្រក់»។
លោកថា ៖«នៅក្នុងក្រុមអ្នកមានទ្រព្យសម្បត្តិទាបដែលទ្រព្យមានតម្លៃទូទៅ ទ្រព្យសម្បត្តិទំនងជានៅដដែល ឬនៅក្នុងករណីជាច្រើន ធ្លាក់ចុះ»។
«កត្តាជាមូលដ្ឋានខ្លះអាចកែកុនខ្លួនឯងបានតាមពេលវេលា។ ឧទាហរណ៍ អត្រាប្រាក់ការនឹងចាប់ផ្តើមកើនឡើងម្តងទៀតនៅពេលខ្លះ ហើយចំណុចនេះនឹងធ្វើឲ្យតម្លៃទ្រព្យសម្បត្តិធ្លាក់ចុះ»។ លោកបានបញ្ជាក់។
តាមរបាយការណ៍បានបង្ហាញថា ទ្រព្យសម្បត្តិសកលបានកើនឡើង៧.៤%។
ចាប់តាំងពីការចាប់ផ្តើមសតវត្សរ៍ទី២១មក ចំនួនមនុស្សដែលមានទ្រព្យសម្បត្តិចន្លោះពី១០ ០០០ ទៅ ១០០ ០០០ដុល្លារអាមេរិកមានចំនួនជាង៣ដង នៅក្នុងទំហំមនុស្សចាប់ពី៥០៧លាននាក់នៅឆ្នាំ២០០០ ទៅ ១.៧ប៊ីលាននាក់នៅពាក់កណ្តាលឆ្នាំ២០២០។
ពួកគេនិយាយថា ការកើនឡើងនេះបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនកាន់តែខ្លាំងនៃសេដ្ឋកិច្ច ជាពិសេសនៅប្រទេសចិន និងការរីកចម្រើនវណ្ណៈកណ្តាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

លោកស្រី Nannette Hechler-Fayd’herbe នាយកប្រតិបត្តិការវិនិយោគនៅ Credit Suisse មានប្រសាសន៍ថា ៖«មិនមានសកម្មភាពបដិសេធណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាល និងធនាគារកណ្តាលដើម្បីរៀបចំកម្មវិធីផ្ទេរប្រាក់ចំណូលយ៉ាងច្រើនដើម្បីឧបត្ថម្ភដល់បុគ្គល និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ដោយកូវីដ-១៩ឡើយ ហើយតាមរយៈការបញ្ចុះអត្រាការប្រាក់ បានធ្វើឲ្យជៀសផុតពីវិបត្តិសកលទាំងមូល»។
លោកស្រីបន្ថែមថា ៖«ការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលប្រហែលជាមានឥទ្ធិពលដ៏ខ្លាំងបំផុត»។
«វាជាហេតុផលចម្បងមួយដែលធ្វើឲ្យតម្លៃភាគហ៊ុន និងផ្ទះសម្បែងកើនឡើង ហើយទាំងនេះបានបកប្រែដោយផ្ទាល់ចូលទៅក្នុងការវាយតម្លៃនៃទ្រព្យសម្បត្តិគ្រួសាររបស់យើង»។ លោកស្រីបញ្ជាក់។
លោកស្រីបន្ថែមថា ប៉ុន្តែអន្តរាគមន៍ទាំងនេះបានចំណាយយ៉ាងច្រើន។ «បំណុលសាធារណៈពាក់ព័ន្ធនឹងផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងទូទាំងពិភពលោកដល់ទៅ២០% ឬច្រើនជាងនេះនៅក្នុងប្រទេសជាច្រើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ