Connect with us

ព័ត៌មានអន្ដរជាតិ

ច្រើនបំផុតមិនធ្លាប់មាន! ថៃ ប្រកាស អ្នកស្លាប់ដោយសារកូវីដក្នុងចំនួន កំណត់ត្រា

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៥១នាក់និងឆ្លងថ្មី ៣,១៧៤ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៣,១៣៨ ករណីជាប្រជាជនទូទៅនិង ៣៦ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន១,៩៤១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសានៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ១៩៩,៦៧៦ នាក់ ក្នុងនោះមាន ១៦២,៣៥១ នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ២២៨,៥៣៩ករណី ក្នុងនោះមាន ១៨៩,៧៧៧ករណី បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ១,៦៥០នាក់ ធ្វើឲ្យការស្លាប់សរុបកើនដល់ ១,៧៤៤នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៤៧នាក់ កាលពីថ្ងៃទី២៧ខែឧសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឆ្លងច្រើនឡើងៗ ថៃ អស់គ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរខណៈស្ថានភាព កាន់តែគួរឲ្យព្រួយបារម្ភ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម