Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​កូវីដ​ផលិតនៅ​វៀតណាម​ស្វែង​រក​ការអនុម័ត​ប្រើបន្ទាន់ហើយ

បានផុស

នៅ

ក្រុម​ហ៊ុន Nanogen ដែល​​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Nanocovax នៅ​ក្នុង​ប្រទេស​វៀតណាម​កំពុង​​ស្វែង​រក​ការ​អនុម័ត​សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់​ហើយ។

លោក Ho Nhan ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន Nanogen បាន​​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​អង្គារ៍​​ថា ក្រុម​ហ៊ុន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុម័ត​ប្រើ​ប្រាស់​បន្ទាន់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Pham Minh Chinh កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​​​អ្វី​​ឡើយ​។

វ៉ាក់សាំង​បង្ការ​កូវីដ-១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ក្នុង​ស្រុក​​៤​គឺ​វ៉ាក់សាំង Nanocovax ផលិត​ដោយ​ក្រុម​ហ៊ុន Nanogen, វ៉ាក់សាំង Covivac របស់​វិទ្យាសាស្ត្រ​វ៉ាក់សាំង និង​ជីវសាស្ត្រ​វេជ្ជសាស្ត្រ (IVAC) និង​២​ប្រភេទទៀត​ដោយ​ក្រុម​ហ៊ុន​ Vabiotech និង​មជ្ឈមណ្ឌលស្រាវ​ជ្រាវ និង​ការ​ផលិត​វ៉ាក់សាំង និង​ជីវសាស្ត្រ (CRPVB)។

ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​ទាំង​៤​នេះ ក្រុម​ហ៊ុន Nanocovax ត្រូវ​បាន​គេ​ចាត់​ទុក​​​ជា​បេក្ខភាព​សង្ឃឹម​ជោគជ័យ​បំផុត​ ដោយ​បាន​ធ្វើ​ការ​សាក​ល្បង​គ្លីនិក​ដំណាក់​កាល​ទី​៣ ឬ​ចុង​ក្រោយ​លើ​មនុស្ស​ប្រមាណ​​១៣០០០​នាក់រួច​មក​ហើយ។ ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​១១០០​នាក់​ត្រូវ​បាន​ចាក់​រួច​រាល់​។

លោក Nanogen និយាយ​ថា វ៉ាក់សាំងបង្ការ​កូវីដ​របស់​ក្រុម​ហ៊ុន​លោក​មាន​អត្រា​៩៩.៤​%​នៃការ​ផលិត​​ប្រតិកម្ម​​ភាពស៊ាំ។ វ៉ាក់សាំង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ប្រមាណ ៥.២១​ដុល្លារ​អាមេរិក​ក្នុង​១​ដូស។

ការ​ចាក់វ៉ាក់សាំង​កូវីដនៅវៀតណាម

លោក Nhan បន្ត​ថា ក្រុម​ហ៊ុន​របស់​លោក​អាច​នឹង​ផលិតពី​៨​ទៅ​១២​លាន​ដូស​ក្នុង​មួយ​ខែ ហើយ​បរិមាណ​ផលិត​នឹង​បង្កើន បន្ទាប់​ពី​ខែ​តុលា​ដែល​អាច​ឈាន​ដល់​៥០​លាន​ដូស​ក្នុង​១​ខែ។ ត្រឹម​ឆ្នាំ​២០២២ សមត្ថភាព​ផលិត​អាច​ឈាន​ដល់​១០០​លាន​ដូស។

វៀតណាម​​ដាក់​​គោល​ដៅ​​ទទួល​បាន​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ចំនួន​១៥០​​​លាន​​ដូស​​ដើម្បី​ចាក់​ដល់​ប្រជា​ជន​​របស់​ខ្លួន​ឲ្យ​បាន​៧០​%​នៅ​ឆ្នាំ​នេះ​មក​​​ពី​ប្រភព​ផ្សេង​ៗ​។ យុទ្ធនាការណ៍​ចាក់វ៉ាក់សាំង​​រហូត​ដល់​ពេល​នេះ​ចាក់​ដល់​មនុស្ស​១.៥​លាន​នាក់​ដោយ​ប្រើ​វ៉ាក់សាំង AstraZeneca។

ប្រទេសមួយ​នេះ​បានអនុម័ត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ជា​​ច្រើន​ដែល​យក​មក​ពី​ក្រៅ​ប្រទេស​ដើម្បី​ប្រាស់​ប្រាស់​បន្ទាន់​មាន​ដូច​ជា​វ៉ាក់សាំង​រុស្ស៊ី Sputnik V, វ៉ាក់សាំង​អាមេរិក Pfizer/BioNTech និង​វ៉ាក់សាំង​ចិន Sinopharm ៕

ការ​ចាក់វ៉ាក់សាំង​កូវីដនៅវៀតណាម

ប្រែ​​សម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម