ព័ត៌មានអន្ដរជាតិ
ក្រោយព្រឹត្តិការណ៍វាយប្រហារប្រឆាំងភេរវកម្ម ៩/១១ យោធា អាមេរិក ស្លាប់ដោយការធ្វើអត្តឃាតច្រើនជាងក្នុងសមរភូមិប្រយុទ្ធ
ការសិក្សាថ្មីមួយបានអះអាងថា សង្គ្រាមជាបន្តបន្ទាប់ដែលអាមេរិកបានជួប បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារ ៩/១១ បណ្ដាលឲ្យការធ្វើអត្តឃាតរបស់យោធាមានការកើនឡើង ។

របាយការណ៍ថ្មីមួយរបស់គម្រោងការចំណាយលើសង្រ្គាមរបស់សាកលវិទ្យាល័យ Brown University បានរកឃើញថា យោធាបានបាត់បង់ជីវិតពីការធ្វើអត្តឃាត ច្រើនជាង ៤ ដងពីការស្លាប់ក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើម ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារភេរវករ ៩/១១ ។
ចាប់តាំងពីប្រធានាធិបតី George W. Bush បានចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មសកលរបស់គាត់ក្នុងឆ្នាំ ២០០១ សមាជិកសេវាកម្ម ៧,០៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា ។ ក្នុងរយៈពេលដូចគ្នានេះ បុគ្គលិកសកម្មប្រមាណជា ៥,១១៦ នាក់បានស្លាប់ដោយការធ្វើអត្តឃាត ។ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០២០ សមាជិកសេវាកម្មឆ្មាំជាតិចំនួន ១,១៩៣ នាក់ និងសមាជិកផ្នែកសេវាកម្មបម្រុងចំនួន ១,៦០៧ នាក់បានបាត់បង់ជីវិត ។ ចំនួនអ្នកធ្វើអត្តឃាតក្នុងចំណោមអតីតយុទ្ធជននៃសង្គ្រាមទាំងនោះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២២,២៦១ នាក់ ។ ចំនួនសរុបមាន ៣០,១៧៧ នាក់ដែលខ្ពស់ជាងការស្លាប់នៅសមរភូមិប្រយុទ្ធទៅទៀត ។

ការសិក្សាបាននិយាយថា អត្រានៃការធ្វើអត្តឃាតដែលបានកត់ត្រាក្នុងចំណោមសមាជិកនៃសេវាកម្មសកម្ម និងអតីតយុទ្ធជនបានកើនឡើង និងមានចំនួនលើសពីចំនួនប្រជាជនទូទៅដែលកំពុងតែកើនឡើងនៅសហរដ្ឋអាមេរិក ។
ការធ្វើអត្តឃាតរបស់យោធាថ្មីៗបន្ថែមទៀតនៅតែបន្តកើនឡើង ទោះបីជាការស្លាប់ពីការប្រយុទ្ធក្នុងសង្គ្រាមបានថយចុះយ៉ាងខ្លាំង បន្ទាប់ពីឆ្នាំ ២០០៧ ក៏ដោយ ។

ការសិក្សាបាននិយាយថា បញ្ហាដែលសមាជិកនៃក្រុមប្រដាប់អាវុធប្រឈមមុខគឺ ការប៉ះទង្គិចផ្លូវកាយ និងសីលធម៌ ភាពតានតឹង និងអស់កម្លាំងកាយចិត្ត អំឡុងការរស់នៅលាក់ខ្លួន ក៏ដូចជាការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតស៊ីវិល ។
កត្តាផ្សេងទៀតនៃការធ្វើអត្តឃាតក្នុងរយៈពេលពីរទសវត្សកន្លងមកនេះគឺ ការប្រើប្រាស់ទ្រង់ទ្រាយធំនៃគ្រឿងផ្ទុះប្រឆាំងនឹងកងទ័ពអាមេរិក ដែលបណ្ដាលឲ្យរងរបួសខួរក្បាល និងការប៉ះទង្គិចខាងខួរក្បាលជាដើម ។

វាក៏មានការប៉ះទង្គិចផ្លូវភេទផងដែរដែលសមាជិកសេវាកម្មជួបប្រទះ សូម្បីតែពេលបម្រើនៅសមរភូមិណាមួយ ។ ការសិក្សាបាននិយាយថា បទពិសោធតប់ប្រមល់ ឬការគំរាមកំហែងនៃការរំលោភផ្លូវភេទប៉ះពាល់ដល់ស្ត្រីក្នុងវិស័យយោធាជាង ២៣ ភាគរយ ។ ការយាយីផ្លូវភេទត្រូវបានជួបប្រទះដោយស្ត្រីប្រមាណ ៥៥ ភាគរយ និងបុរស ៣៨ ភាគរយ ។
របាយការណ៍បាននិយាយថា “នៅពេលដែលយើងឈានដល់ខួបលើកទី ២០ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា យើងត្រូវតែឆ្លុះបញ្ចាំងពីការចំណាយលើសុខភាពផ្លូវចិត្តនៃសង្គ្រាមពិភពលោក ស្តីពីអំពើភេរវកម្ម ។ ការចំណាយរបស់មនុស្សសម្រាប់អតីតយុទ្ធជន និងសមាជិកសេវាកម្មរបស់យើង គឺខ្ពស់ជាងការចំណាយហិរញ្ញវត្ថុដែលយើងបានស៊ូទ្រាំក្នុងការបញ្ជូនពួកគេទៅធ្វើសង្គ្រាមទៅទៀត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង