Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ តម្រូវឲ្យអ្នកចូលរង្គសាលនិងភោជនីយដ្ឋាន បង្ហាញកាតចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ត អវិជ្ជមាន

បានផុស

នៅ

រង្គសាលនិងភោជនីយដ្ឋានរបស់ទីក្រុងមូស្គូ ក៏អ៊ូអរដូចតំបន់ផ្សេងទៀតនៅអឺរ៉ុបដែលគេយកការរាំងខ្ទប់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ការរឹតត្បិតថ្មីកំពុងត្រូវបានដាក់នៅក្នុងទីក្រុងនេះ សម្រាប់អ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ ឬអ្នកមានវីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ ដែលត្រូវបានប្រកាសដោយអភិបាលក្រុងមូស្គូលោក Sergey Sobyanin កាលពីថ្ងៃអង្គារ នឹងតម្រូវឲ្យប្រជាជនស្កេន QR កូដ មុនពេលចូលកន្លែងនានារួមមានអាហារដ្ឋាន កន្លែងញ៉ាំចំណីនិងទីតាំងសាធារណៈផ្សេងទៀត។

មានតែអ្នកដែលមានកាតចាក់វ៉ាក់សាំង, ភស្តុតាងបង្ហាញថាពួកគេបានឆ្លងវីរុសក្នុងរយៈពេលប្រាំមួយខែចុងក្រោយឬការធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេលបីថ្ងៃមុនប៉ុណ្ណោះ ដែលនឹងត្រូវបានផ្តល់ជូននូវវិញ្ញាបនបត្រឌីជីថល។ អ្នកដែលបានចាក់វ៉ាក់សាំងតែមួយដូស ក៏នឹងត្រូវបានគេរាយការណ៍ថា មានសិទ្ធិទទួលបានតាមគ្រោងការណ៍នេះផងដែរ។

លោក Sobyanin និយាយថា “ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ នៅតែពិបាកខ្លាំង។ មានអ្នកជំងឺធ្ងន់ធ្ងរជាង ១៤,០០០នាក់នៅក្នុងមន្ទីរពេទ្យ។ ប្រព័ន្ធថែទាំសុខភាព ជិតដួលរលំទៅហើយ”។

ចាប់ពីថ្ងៃទី២៨ខែមិថុនា ប្រព័ន្ធនេះនឹងក្លាយជា កាតព្វកិច្ចសម្រាប់ភោជនីយដ្ឋាននិងហាងកាហ្វេទាំងអស់ ដែលចង់បន្តដំណើរការដូចធម្មតា។ ការទិញអាហារនិងការដឹកជញ្ជូនទៅផ្ទះ នឹងក្លាយជាជម្រើសតែមួយគត់ដែលធ្វើបាន សម្រាប់អ្នកដែលគ្មាន QR កូដ។

ទីក្រុងនេះ បានហាមឃាត់ការកម្សាន្តពេលរាត្រី ដែលអនុវត្តរួចទៅហើយជាមួយបម្រាមរយៈពេលពីរសប្តាហ៍ លើរង្គសាលនិងក្លិបនានាដែលបើកលើសម៉ោង១១យប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ស្ងាត់ៗ រុស្ស៊ី ត្រៀមសាកល្បងវ៉ាក់សាំង Sputnik V លើក្មេងជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម