ព័ត៌មានអន្ដរជាតិ
ផ្គើនបម្រាមកូវីដ! ហាងខារ៉ាអូខេនៅវៀតណាម លួចបើក ហើយមានសេវារាំស្រាតឲ្យភ្ញៀវមើលទៀត
ហាងខារ៉ាអូខេមួយកន្លែង នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា នៅតែបើកដំណើរការ និងផ្តល់សេវាកម្មរាំស្រាត ដើម្បីទាក់ទាញអតិថិជន បើទោះបីជាមានបម្រាមទាក់ទងនឹងជំងឺកូវីដ-១៩ ក៏ដោយ។

ប៉ូលិសនៅទីក្រុង Bien Hoa ក្នុងខេត្ត Dong Nai បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេបាន ពិន័យម្ចាស់ហាងខារ៉ាអូខេ Thu Hang ចំពោះការមិនបានគោរពតាម បទបញ្ជាទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ-១៩។
ការរំលោភបំពាននេះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ចាប់ពី ១០ លានទៅ ២០ លានដុង (៤៣២ ទៅ ៨៦៥ ដុល្លារអាមេរិក) ចំពោះបុគ្គលម្នាក់ៗនិង ២០ លានទៅ ៤០ លានដុង (៨៦៥ ទៅ ១,៧៣១ ដុល្លារ) ចំពោះហាង។

ការពិន័យនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីបានចុះត្រួតពិនិត្យទីតាំង កាលពីយប់ថ្ងៃសៅរ៍។
នៅពេលចុះធ្វើអន្តរាគមន៍ មន្ត្រីបានរកឃើញមនុស្សប្រមាណ២០នាក់ រួមទាំងអតិថិជននិងបុគ្គលិកផងដែរ នៅហាងខារ៉ាអូខេ។ ក្នុងនោះ គេឃើញមានបុគ្គលិកស្រីពីរនាក់ អាក្រាតកាយ រាំឲ្យភ្ញៀវមើល។
បុគ្គលិកនិយាយថា ពួកគេបានយល់ព្រមផ្តល់ជូននូវសេវាកម្មរាំស្រាត ដើម្បីទាក់ទាញអតិថិជនបន្ថែម និងទទួលបានលុយធីប កាន់តែច្រើន។

Dong Nai ស្ថិតនៅជិតទីក្រុងហូជីមិញ ដែលជាកន្លែងវីរុសកូវីដ-១៩ កំពុងផ្ទុះខ្លាំង។
ទោះបីជា Dong Nai ទើបតែបានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន៣ករណី ចាប់តាំងពីរលកថ្មី វាយប្រហារប្រទេសកាលពីថ្ងៃទី២៧ខែមេសាក៏ដោយ ក៏អាជ្ញាធរបានបញ្ជាឲ្យបិទសេវាកម្មមិនចាំបាច់នានាដូចជាខារ៉ាអូខេនិងឌីស្កូ ចាប់តាំងពីថ្ងៃទី៣០ខែមេសាមកម្ល៉េះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វ៉ាក់សាំងកូវីដផលិតនៅវៀតណាមស្វែងរកការអនុម័តប្រើបន្ទាន់ហើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា