Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរៀបចំចប់ ទីក្រុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កំពុងផ្ទុះឆ្លងកូវីដខ្លាំង

បានផុស

នៅ

ចំនួននៃរណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងខ្លាំងនៅក្នុងទីក្រុង Cornwall ភាគនិរតីនៃប្រទេសអង់គ្លេស ដែលជាកន្លែងនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G7 បានកើតឡើងកាលពីដើមខែនេះ ។

អ្នកជំនាញខ្លះប៉ាន់ស្មានថា ការប្រមូលផ្តុំមនុស្សមួយចំនួនធំសម្រាប់កិច្ចប្រជុំកំពូលនេះ ប្រហែលជាបានរួមចំណែកដល់ការលោតឡើងក្នុងករណីឆ្លង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីមេដឹកនាំពិភពលោក និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ ក្នុងនោះក៏មានមនុស្សជាច្រើនរួមទាំងមន្រ្តីប៉ូលិស អ្នកប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកតវ៉ាបានទៅទស្សនា Cornwall សម្រាប់កិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើងរវាងថ្ងៃទី ១១ និងទី ១៣ ខែមិថុនា ។

អាជ្ញាធរសុខាភិបាលអង់គ្លេសនិយាយថា ចំនួននៃការឆ្លងមេរោគក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ៣ ខែមិថុនា មានចំនួន ២៨ ករណីនៅក្នុងទីក្រុង Cornwall ។ ទោះយ៉ាងណាតួលេខប្រចាំសប្តាហ៍បានកើនឡើងដល់ ២៥៥ ករណីក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ និងឡើងដល់ ៨២៦ ករណីក្នុងមួយសប្តាហ៍ រហូតដល់ថ្ងៃទី ១៧ ខែមិថុនា ។

ទន្ទឹមនោះទូរទស្សន៍ BBC និយាយថា អត្រានៃករណីឆ្លងក្នុងមនុស្ស ១០០,០០០ នាក់នៅទីក្រុង Cornwall មាន ១៣១ នាក់ក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ១៦ ខែមិថុនា ខណៈពេលដែលអត្រានេះមានជាមធ្យម ៩០ នាក់សម្រាប់ប្រជាជនអង់គ្លេសទាំងមូល ។ នេះបង្ហាញពីស្ថានភាពកាន់តែអាក្រក់ទៅៗនៃការឆ្លង ។

ករណីឆ្លងនៅទីក្រុង Cornwall ត្រូវបានគេរាយការណ៍កើតឡើង ក្នុងចំណោមមនុស្សដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំ ដែលជំរុញឲ្យមានការសន្និដ្ឋានថា វីរុសនេះកំពុងរាលដាលនៅតាមសាកលវិទ្យាល័យក្នុងតំបន់ ខណៈអ្នកជំនាញខ្លះទៀតបានផ្សារភ្ជាប់គ្នារវាងកិច្ចប្រជុំកំពូលនេះ ទៅនឹងការកើនឡើងនៃករណីឆ្លងនានា ។

រដ្ឋាភិបាលអង់គ្លេសនិយាយថា ប្រតិភូក្រុមប្រទេស G7 និងអ្នកចូលរួមផ្សេងទៀត ត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃ ហើយបានបដិសេធនូវលទ្ធភាពដែលថា វីរុសនេះត្រូវបានចម្លងពីប្រតិភូទៅអ្នកស្រុក ។

ប្រទេសអង់គ្លេសបានឃើញពីចំនួនអ្នកឆ្លងប្រចាំថ្ងៃថ្មី កើនឡើងដល់ ១០,០០០ ករណីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” មានចំនួនជាង ៩០ ភាគរយនៃករណីថ្មីទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អតីតមេដឹកនាំពិភពលោករាប់រយនាក់ ជំរុញឲ្យ G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ប្រឆាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម