ព័ត៌មានអន្ដរជាតិ
ពូទីន ចោទ អាមេរិក រៀបចំរដ្ឋប្រហារនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា ការបះបោរឆ្នាំ២០១៤ ដែល អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich ត្រូវបានគេបង្ខំឲ្យចុះចេញពីតំណែង គឺជាលទ្ធផលនៃការធ្វើរដ្ឋប្រហារ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន។

អត្ថបទវិចារណកថាក្នុងកាសែតអាល្លឺម៉ង់ Die Zeit ដើម្បីប្រារព្ធខួបលើកទី៨០ នៃការលុកលុយរបស់អាល្លឺម៉ង់ក្នុងសហភាពសូវៀតអំឡុងសង្គ្រាមលោកលើកទី២, កាលពីថ្ងៃអង្គារ លោកពូទីនបានហៅការទម្លាក់លោក Yanukovich ថាជារដ្ឋប្រហារប្រដាប់អាវុធប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
ទីក្រុងមូស្គូ បានចោទប្រកាន់អាមេរិកជាយូរមកហើយ ពីបទបង្កភាពវឹកវរនៅអ៊ុយក្រែន ដែលជាកន្លែងភាពតានតឹងជាមួយប្រទេសជិតខាងរុស្ស៊ី បានកើនឡើងខ្លាំងចាប់តាំងពីមេដឹកនាំគាំទ្រវិមានក្រឹមឡាំងលោក Yanukovich ត្រូវបានបណ្តេញចេញពីតំណែង។

បន្ទាប់ពីការចុះចេញរបស់គាត់ក្នុងខែកុម្ភៈឆ្នាំ២០១៤ ប្រទេសរុស្ស៊ីបានកាត់យកតំបន់ គ្រីមៀ នៃសមុទ្រខ្មៅ មកធ្វើជាឧបសម្ព័ន្ធ និងបានផ្តល់ការគាំទ្រដល់យុទ្ធជនបំបែកខ្លួន នៅពេលជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក ពូទីន បានសរសេរថា “សក្ដានុពលក្រោយសង្គ្រាមត្រជាក់ ដែលធ្វើឲ្យប្រទេសនានាប្រឈមមុខនឹងជម្រើសសិប្បនិម្មិតរវាងការកាន់ជើងលោកខាងលិចឬរុស្ស៊ី បានបង្កើតជា សោកនាដកម្មអ៊ុយក្រែន”។

ហេតុអ្វីអាមេរិករៀបចំធ្វើរដ្ឋប្រហារ ហើយហេតុអ្វីប្រទេសអឺរ៉ុបគាំទ្រអាមេរិក ធ្វើឲ្យមានការបែកបាក់គ្នានៅអ៊ុយក្រែន និងការដកតំបន់គ្រីមៀចេញ?
ឥឡូវនេះប្រព័ន្ធសន្តិសុខអឺរ៉ុបទាំងមូល បានធ្លាក់ចុះយ៉ាងខ្លាំង។ ភាពតានតឹងកំពុងកើនឡើងហើយហានិភ័យនៃការប្រកួតប្រជែងអាវុធថ្មី កំពុងក្លាយជាការពិត។

ការអត្ថាធិប្បាយរបស់លោកពូទីន បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ជាមួយសមភាគីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន។ ក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាព្យាយាមនិងដាក់ចេញនូវមូលដ្ឋាន សម្រាប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនាពេលអនាគត ហើយឲ្យឯកអគ្គរដ្ឋទូតរបស់ពួកគេ ចូលកាន់តំណែងរៀងៗខ្លួនវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទីក្រុងមូស្គូ តម្រូវឲ្យអ្នកចូលរង្គសាលនិងភោជនីយដ្ឋាន បង្ហាញកាតចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ត អវិជ្ជមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ