ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងចូលទៅបាញ់សម្លាប់អ្នកជំងឺកូវីដម្នាក់ក្នុងមន្ទីរពេទ្យថៃ
បុរសម្នាក់បានកាន់កាំភ្លើងចូលទៅបាញ់សម្លាប់អ្នកជំងឺកូវីដ-១៩ម្នាក់ក្នុងវិទ្យាស្ថាន Princess Mother National Institute ដែលជាកន្លែងព្យាបាលអ្នកញៀនថ្នាំនៅស្រុក Thanyaburi ក្នុងខេត្ត Pathum Thani ទាំងព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។
សារព័ត៌មានបានផ្សាយថា ខ្មាន់កាំភ្លើងបានទម្លុះកញ្ចក់នៅទ្វារខាងមុខចូលវិទ្យាស្ថានដែលបានប្រើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ប្រហែលជាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ និងបន្តចូលទៅក្នុងអគារ។

នៅពេលចូលទៅខាងក្នុងនោះ អ្នកជំងឺកូវីដ-១៩អាយុប្រហែល៥០ឆ្នាំម្នាក់ទើបចេញពីបន្ទប់ទឹក ហើយត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់តែម្តង។
បន្ទាប់មក ខ្មាន់កាំភ្លើងបានចេញទៅទីធ្លាក្រៅអគារ និងបានបាញ់ជាច្រើនគ្រាប់មុនពេលរត់គេចខ្លួនទៅតាមឡានដឹកទំនិញមួយគ្រឿងនៅតាមផ្លូវ Phahon Yothin។
ចំពោះការបាញ់ជាច្រើនគ្រាប់បន្ថែមនោះពុំមានប៉ះពាល់ដល់នរណាម្នាក់ផ្សេងទៀតឡើយ។
រហូតដល់ពេលនេះសមត្ថកិច្ចមិនទាន់ផ្តល់ព័ត៌មានអ្វីឡើយ ប៉ុន្តែកំពុងធ្វើការស៊ើបអង្កេតតាមប្រមាញ់ជនដៃដល់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច