ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរវិញហើយ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដថ្មីមិនធ្លាប់មានជាង ១១ ម៉ឺនករណី
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសប្រេស៊ីលកាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃថ្មីមិនធ្លាប់មាន ចំនួន ១១៥,២២៨ ករណី ដោយនាំឲ្យករណីឆ្លងសរុបកើនដល់ទៅ ១៨,១៦៩,៨៨១ ករណី ។

ទន្ទឹមនោះ មនុស្សចំនួន ២,៣៩២ នាក់ទៀតបានស្លាប់ ដោយសារជំងឺនេះក្នុងរយៈពេលដូចគ្នា ដែលធ្វើឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៥០៧,១០៩ នាក់ ។
បន្ថែមពីនេះ រដ្ឋ Sao Paulo ជារដ្ឋដែលមានប្រជាជនច្រើនជាងគេ នៅតែជាតំបន់ដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេស ខណៈការរឹតត្បិតការបិទខ្ទប់ ត្រូវបានពន្យាររហូតដល់ថ្ងៃទី ១៥ ខែកក្កដា ដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លង និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធសុខាភិបាលរដ្ឋមួយចំនួនទៀតរួមទាំង Sao Paulo រដ្ឋ Mato Grosso do Sul រដ្ឋ Santa Catarina និងរដ្ឋ Parana កំពុងពោរពេញទៅដោយអ្នកជំងឺណែនណាន់តាន់តាប់ ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងមានករណីឆ្លងលំដាប់ទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រេស៊ីល ស្លាប់ដោយកូវីដជាងកន្លះលាននាក់ហើយ តែអ្នកជំនាញព្រមានកាន់តែអាក្រក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?