ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌា មួយគ្រួសារ សម្លាប់ខ្លួន ព្រោះខ្លាចឆ្លង កូវីដ
ដោយភ័យខ្លាច ឆ្លងវីរុសកូវីដ-១៩ សមាជិក៤នាក់នៃគ្រួសារមួយនៅតំបន់ Vaddegeri នៃទីក្រុង Kurnool ក្នុងរដ្ឋ Andhra Pradesh បានសម្រេចចិត្តធ្វើអត្តឃាត ដោយផឹកថ្នាំពុល។

អ្នកស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Pratap អាយុ៤២ឆ្នាំ, ប្រពន្ធរបស់គាត់ឈ្មោះ Hemalata អាយុ៣៦ឆ្នាំ, កូនប្រុស Jayant អាយុ១៧ឆ្នាំ និងកូនស្រី Rishita អាយុ១៤ឆ្នាំ។
កាលពីព្រឹកថ្ងៃពុធ នៅពេលដែលគ្មាននរណាម្នាក់ចេញពីផ្ទះ អ្នកជិតក៏សង្ស័យហើយបានគោះទ្វារ។ ក្រោយពេលដែលគ្មាននរណាម្នាក់ឆ្លើយតប ពួកគេក៏បានរាយការណ៍ទៅប៉ូលិស។

ពេលចូលដល់ផ្ទះ ប៉ូលិសបានប្រទះឃើញ អ្នកទាំងបួន ដេកស្លាប់នៅលើឥដ្ឋ។
សំបុត្រមួយច្បាប់ត្រូវបានគេរកឃើញនៅក្នុងផ្ទះនោះដែលសរសេរថា ក្រុមគ្រួសារនេះ មានភាពតានតឹងបន្ទាប់ពីដឹងថា មិត្តភក្តិនិងសាច់ញាតិរបស់ពួកគេ ស្លាប់ដោយសារតែជំងឺកូវីដ-១៩ ហើយពួកគេបារម្ភថា ពួកគេអាចឆ្លងវីរុសនេះផងដែរ ទើបសម្រេចចិត្តសម្លាប់ខ្លួនតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ទីបំផុត វីរុសបំប្លែងខ្លួនថ្មី “Delta Plus” មានករណីឆ្លងក្នុងប្រទេស ឥណ្ឌា ហើយ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច