Connect with us

ព័ត៌មានអន្ដរជាតិ

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

បានផុស

នៅ

ថ្វីបើតាក់ស៊ី ត្រូវបានផ្អាក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែនៅពេលនេះ ទីក្រុងហូជីមិញ បានកំណត់ឲ្យឡានតាក់ស៊ីចំនួន ៤០០ គ្រឿង អាចដឹកអ្នកជំងឺចេញពីផ្ទះ ទៅមណ្ឌលសុខភាពបាន។

តាក់ស៊ីទាំងនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធំជាងគេទាំងពីរនៅក្នុងទីក្រុង គឺក្រុមហ៊ុន Vinasun និង Mai Linh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចនេះ គឺធ្វើឡើងតាមអនុសាសន៍របស់ក្រសួងដឹកជញ្ជូន បន្ទាប់ពីសេវាកម្មតាក់ស៊ី ឡានក្រុងសាធារណៈនិងឡានក្រុងឆ្លងខេត្ត ត្រូវបានបញ្ជាឲ្យផ្អាកចាប់ពីថ្ងៃទី២០ខែមិថុនាទៅ។

តាក់ស៊ីចំនួន៤០០គ្រឿង នឹងចតនៅមន្ទីរពេទ្យនិងមណ្ឌលវេជ្ជសាស្រ្ត ហើយត្រូវបានកំណត់ ដោយបិទតែម ដែលចេញដោយក្រសួងសុខាភិបាល។

អ្នកបើកបរនិងអ្នកដំណើរ ត្រូវតែពាក់ម៉ាស់និងធ្វើសេចក្តីប្រកាសវេជ្ជសាស្រ្ត, រថយន្តត្រូវតែមានដាក់ជែលឬអាល់កុលលាងដៃ និងកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់តាមដែលអាចធ្វើទៅបាន ហើយបើកបង្អួច ដើម្បីកាត់បន្ថយការឆ្លងរាលដាល។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសេវាកម្មដឹកអ្នកដំណើរនៅក្នុងទីក្រុងនេះ ត្រូវបានផ្អាកចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើងកាលពីដើមឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វ៉ាក់សាំងផលិតនៅវៀតណាមខ្វះខាតច្រើន អត់ទាន់ទទួលបានការអនុម័តទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម