Connect with us

ព័ត៌មានអន្ដរជាតិ

បាក់អគារនៅអាមេរិក ស្លាប់ម្នាក់ ៩៩នាក់ទៀត មិនទាន់រកឃើញ

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា មនុស្សយ៉ាងតិច៩៩នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីអគារខុនដូ កម្ពស់ខ្ពស់មួយនៅភាគខាងជើងឆ្នេរ Miami បានបាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សម្នាក់។

អគារ Champlain Towers South កម្ពស់ ១២ ជាន់ បានបាក់នៅម៉ោងប្រហែល ១ និង ៣០ នាទីរំលងអាធ្រាត្រ (ម៉ោងនៅអាមេរិក) ក្នុងទីក្រុង Surfside នៃរដ្ឋ Florida។

ក្រុមអ្នកជួយសង្គ្រោះកំពុងការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការបញ្ជូនអ្នកស្វែងរក ឲ្យទៅផ្នែកខាងលើនៃគំនរអគារ។

អ្នកឆ្លើយតបដំបូងរាប់រយនាក់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយលោកប្រធានាធិបតី Biden បានសន្យាផ្តល់ជំនួយសហព័ន្ធ។

លោក Ray Jadallah នៃសេវាអគ្គិភ័យនិងជួយសង្គ្រោះតំបន់ Miami-Dade បាននិយាយថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្សចំនួន ១០ នាក់ត្រូវបានគេព្យាបាលនៅកន្លែងកើតហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា ហេតុអ្វីបានជាអគារនេះបាក់រលំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CBS

ចុចអាន៖ បាក់អគារសង្កត់ឡានក្រុងនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស៩នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម