Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមទម្លាក់គ្រាប់បែកលើនាវាចម្បាំង អង់គ្លេស

បានផុស

នៅ

ប្រទេសរុស្ស៊ី បានព្រមានចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទម្លាក់គ្រាប់បែកលើនាវាកងទ័ពជើងទឹកអង់គ្លេស នៅក្នុងសមុទ្រខ្មៅ ប្រសិនបើកងទ័ពជើងទឹកអង់គ្លេសបង្កធ្វើសកម្មភាពបង្កហេតុណាមួយបន្ថែមទៀត នៅឯឆ្នេរតំបន់គ្រីមៀ ដែលកាត់យកដោយរុស្ស៊ី។

Russia warns Britain it will bomb its naval ships next time if... - World  News

ប្រទេសរុស្ស៊ី បានកោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅទីក្រុងមូស្គូ ដើម្បីតវ៉ាផ្នែកការទូតជាផ្លូវការ បន្ទាប់ពីនាវាចម្បាំង បានរំលោភបំពានលើអ្វីដែលវិមានក្រឹមឡាំងនិយាយថា ជាដែនទឹករបស់ខ្លួន ប៉ុន្តែ អង់គ្លេសនិងពិភពលោកភាគច្រើននិយាយថា ជារបស់អ៊ុយក្រែន។

អង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត អំពីឧប្បត្តិហេតុនេះ។ សេចក្តីរាយការណ៍និយាយថា មិនមានការបាញ់ព្រមានណាមួយទេ ហើយក៏គ្មានគ្រាប់បែកណាមួយត្រូវបានទម្លាក់នៅក្នុងផ្លូវ របស់នាវាចម្បាំងកងទ័ពជើងទឹក Defender ដែរ។

នៅទីក្រុងមូស្គូ រុស្ស៊ីបានកោះហៅឯកអគ្គរាជទូត Deborah Bronnert ដើម្បីស្តីបន្ទោសចំពោះអ្វីដែលខ្លួននិយាយថា ជាសកម្មភាពដ៏គ្រោះថ្នាក់របស់អង់គ្លេសនៅក្នុងសមុទ្រខ្មៅ ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ទីក្រុងឡុងដ៍ថា “ភូតកុហកដោយឥតអៀនខ្មាស”។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “យើងអាចអំពាវនាវឲ្យមានស្មារតីរួម, ទាមទារការគោរពច្បាប់អន្តរជាតិហើយប្រសិនបើមិនដំណើរការ យើងអាចទម្លាក់គ្រាប់បែកបាន”។

ដោយសំដៅទៅករណីដែលយន្តហោះរុស្ស៊ីទម្លាក់គ្រាប់បែកលើនាវាពិឃាតអង់គ្លេស លោក Ryabkov បាននិយាយថា គ្រាប់បែកនាពេលអនាគត នឹងត្រូវទម្លាក់មិនត្រឹមតែនៅលើផ្លូវរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគោលដៅផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ រុស្ស៊ី បាញ់ទៅលើនាវាចម្បាំង អង់គ្លេស បន្ទាប់ពីចូលដែនទឹក ក្បែរតំបន់គ្រីមៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម