Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនអាមេរិកសប្បាយចិត្តពេលឃើញលោក Trump ចាញ់ ច្រើនជាងការឈ្នះឆ្នោតរបស់លោក Biden

បានផុស

នៅ

ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធថា ប្រជាជនអាមេរិកភាគច្រើនសប្បាយចិត្តចំពោះការចាញ់របស់លោកប្រធានាធិបតី Donald Trump ជាជាងការឈ្នះឆ្នោតរបស់លោក Joe Biden ។

ការស្ទង់មតិរបស់សាកលវិទ្យាល័យ Monmouth University នៅរដ្ឋ New Jersey ក៏បានរកឃើញផងដែរថា ប្រជាជនអាមេរិកភាគច្រើនមានទំនុកចិត្តថា ការបោះឆ្នោតប្រធានាធិបតីខែនេះត្រូវបានធ្វើឡើងដោយយុត្តិធម៌ ទោះបីជាអ្នកបោះឆ្នោតឲ្យលោក Trump ភាគច្រើនគិតថាជ័យជម្នះរបស់លោក Biden គឺដោយសារតែការលួចបន្លំសន្លឹកឆ្នោតក៏ដោយ ។

យោងតាមការស្ទង់មតិនេះ “សរុបមកជាងពាក់កណ្តាលនៃសាធារណជនអាមេរិករីករាយ ៣៤ ភាគរយ ឬពេញចិត្ត ១៨ ភាគរយអំពីការបរាជ័យរបស់លោក Trump ខណៈដែលជិត ៤ នាក់ក្នុងចំណោម ១០ នាក់មិនពេញចិត្ត ២៨ ភាគរយ ឬខឹងសម្បារ ១០ ភាគរយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានបង្ហាញថា “ដូចគ្នានេះដែរជាងពាក់កណ្តាលសប្បាយចិត្ត ២៥ ភាគរយ ឬពេញចិត្ត ២៦ ភាគរយចំពោះជ័យជម្នះរបស់លោក Biden ខណៈដែលជាង ៤ នាក់ក្នុងចំណោម ១០ នាក់មិនពេញចិត្ត ២៩ ភាគរយ ឬខឹងសម្បារ ១៥ ភាគរយ” ។

ក្នុងចំណោមអ្នកបោះឆ្នោតឲ្យលោក Biden ៥៧ ភាគរយនិយាយថា ពួកគេសប្បាយចិត្តដែលជម្រើសរបស់ពួកគេឈ្នះ ប៉ុន្តែច្រើនជាងនេះគឺ ៧៣ ភាគរយសប្បាយចិត្តដែលលោក Trump ចាញ់ឆ្នោត ។

លោក Patrick Murray នាយកវិទ្យាស្ថានស្ទង់មតិឯករាជ្យសាកលវិទ្យាល័យ Monmouth University បាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា គឺតែងតែផ្តោតលើការកាន់តំណែងដំបូង និងការធ្វើអ្វីដែលសំខាន់បំផុត ។

លោក Murray បាននិយាយថា “គំនិតនៃការចាញ់របស់លោក Trump បង្កឲ្យមានប្រតិកម្មវិជ្ជមានខ្លាំងជាងគំនិតនៃជ័យជម្នះរបស់លោក Biden គឺគ្រាន់តែជាឧទាហរណ៍ថ្មីមួយប៉ុណ្ណោះ” ។

ជនជាតិអាមេរិកចំនួន ៦០ ភាគរយជឿថា អ្នកប្រជាធិបតេយ្យ Joe Biden បានឈ្នះការបោះឆ្នោត ស្របពេលដែល ៣២ ភាគរយនិយាយថា គាត់បានឈ្នះដោយសារតែការលួចបន្លំសន្លឹកឆ្នោត ។

គួរបញ្ជាក់ថា ការស្ទង់មតិនេះធ្វើឡើងតាមទូរស័ព្ទចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ជាមួយមនុស្សពេញវ័យចំនួន ៨១០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖​ លោក Trump គ្មានគម្រោងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលក្រុមប្រទេស G7

ចុចអាន ៖ សមាជិកព្រឹទ្ធសភាអាមេរិកព្យាយាមបញ្ឈប់កិច្ចប្រឹងប្រែងលក់អាវុធរបស់លោក Trump ដល់អារ៉ាប់រួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម