Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ ឆេះទីតាំងហាត់ក្បាច់គុននៅ ចិន ស្លាប់មនុស្ស ១៨ នាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះមជ្ឈមណ្ឌលហ្វឹកហាត់ក្បាច់គុនមួយកន្លែង នៅខេត្ត Henan ប្រទេសចិននៅថ្ងៃសុក្រនេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ ។

ដោយដកស្រង់សម្តីពីមន្ត្រីមូលដ្ឋាន សារព័ត៌មានចិន CGTN បានរាយការណ៍ថា ការឆាបឆេះមជ្ឈមណ្ឌលហ្វឹកហាត់ក្បាច់គុន ដែលមានទីតាំងនៅទីក្រុង Shangqiu ក៏បានធ្វើឲ្យមនុស្ស ១៦ នាក់រងរបួសផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅមិនទាន់ច្បាស់ថាតើមូលហេតុអ្វី បណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះនៅឡើយទេ ។ ការផ្ទុះឡើងនៃអគ្គិភ័យនៅក្នុងប្រទេសចិន មិនមែនជារឿងចម្លែកនោះទេ ដោយសារតែពិធីសារសុវត្ថិភាព  និងស្តង់ដារសាងសង់នៅមានកម្រិតទាប ទើបមានការព្រួយបារម្ភជាញឹកញាប់បែបនេះ ។

ទន្ទឹមនោះ កាលពីថ្ងៃទី ១៣ ខែមិថុនា ការផ្ទុះបំពង់ហ្គាសមួយនៅខេត្ត Hubei ភាគកណ្តាល ក៏បានសម្លាប់មនុស្ស ២៥ នាក់ និងរបួស ១៣៨ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Standard

ចុចអាន ៖ លោក ស៊ី ជីនពីង និយាយអ្វីខ្លះជាមួយអវកាសយានិកក្នុងបន្ទប់ស្នូល Tianhe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច២១ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ២១ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

មីនតោន
សន្តិសុខសង្គម៣៩ នាទីutes មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

Sokha Hotels

ព័ត៌មានពេញនិយម