ព័ត៌មានអន្ដរជាតិ
ថ្មីទៀតហើយ! អ៊ីស្រាអែល រកឃើញដានវីរុសបំប្លែងខ្លួន ឥណ្ឌា នៅក្នុងប្រព័ន្ធលូទឹកស្អុយ
ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដាននៃវីរុសកូវីដ ១៩ បំប្លែងខ្លួនរបស់ឥណ្ឌា “Delta” ត្រូវបានគេរកឃើញនៅក្នុងប្រពន្ធ័លូទឹកស្អុយ នៃទីក្រុងឆ្នេរសមុទ្រ Ashkelon ភាគខាងត្បូងរបស់អ៊ីស្រាអែល ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនេះបានធ្វើឲ្យមានការព្រួយបារម្ភថា ប្រជាជនមួយចំនួននៅក្នុងទីក្រុងបានឆ្លងវីរុសបំប្លែងខ្លួននេះ ។
បន្ទាប់ពីការរកឃើញនេះ ក្រសួងបានអំពាវនាវដល់អ្នកណាម្នាក់ដែលមានគ្រុនក្តៅ ក្អក និងខ្សោយ ឬខ្លាចឆ្លងជំងឺ ត្រូវធ្វើតេស្តរកមើលឲ្យបានឆាប់ ដើម្បីបង្ការការផ្ទុះឡើងនៅក្នុងទីក្រុង ដែលមានប្រជាជនជាង ១៤ ម៉ឺននាក់មួយនេះ ។
មន្ត្រីសុខាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២១៩ ករណីកាលពីថ្ងៃព្រហស្បតិ៍ ហើយវាជាលើកទី ២ ហើយក្នុងរយៈពេល ២ ខែ សម្រាប់ករណីឆ្លងមានលើសពី ១០០ ករណី ខណៈ ៧០ ភាគរយនៃករណីឆ្លងថ្មី គឺជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
ទន្ទឹមនោះ រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញឲ្យប្រជាជន ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស ក៏ដូចជាអំពាវនាវដល់ឪពុកម្តាយអនុញ្ញាតឲ្យកូនរបស់ពួកគេ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំទទួលការចាក់វ៉ាក់សាំងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan