ព័ត៌មានអន្ដរជាតិ
ជប៉ុនឱ្យប្រើប្រាស់ថ្នាំបីប្រភេទ ដល់អ្នកមានអាការគ្រុនក្ដៅ ក្រោយចាក់វ៉ាក់សាំងកូវីដ
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បានផ្តល់ការណែនាំអំពីប្រភេទថ្នាំបន្ថយកម្ដៅនិងថ្នាំបំបាត់ការឈឺចាប់ សម្រាប់មនុស្សដែលមានគ្រុនក្ដៅ ឬឈឺចុកចាប់ បន្ទាប់ចាក់វ៉ាក់សាំងកូវីដ ១៩ រួចមក។
ចំពោះថ្នាំដែលជប៉ុនបានអនុម័តឲ្យប្រើក្នុងប្រទេស គឺជាថ្នាំ Acetaminophen, ibuprofen និង loxoprofen សុទ្ធតែស្ថិតក្នុងចំណោមថ្នាំបំបាត់ការចុកចាប់និងក្ដៅខ្លួន។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រតិបត្តិករហាងលក់ថ្នាំជាច្រើន បានរាយការណ៍ថា ពួកគេបានអស់ស្តុកថ្នាំ Acetaminophen ចាប់តាំងពីដើមខែ មិថុនា មកម្ល៉េះ។
ក្រសួងបានផ្ដល់ព័ត៌មានថ្មីនៅលើគេហទំព័ររបស់ខ្លួន ដោយបានជូនដំណឹងដល់ហាងលក់ឱសថនិងអង្គការឧស្សាហកម្មនៅទូទាំងប្រទេសជប៉ុនថា ថ្នាំដទៃទៀតក្រៅពី Acetaminophen អាចត្រូវបានប្រើបន្ទាប់ពីចាក់វ៉ាក់សាំងរួច។
ក្រសួងនិយាយថា អ្នកមានផ្ទៃពោះនិងអ្នកដែលមានលក្ខខណ្ឌពិសេសផ្សេងទៀត គួរតែពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី ព្រោះអាចមានការរឹតត្បិតខ្លះទៅលើគ្រឿងផ្សំនៃថ្នាំដែលពួកគេត្រូវទទួលទាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍១២ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)