ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ារាប់ពាន់នាក់ ជុំគ្នានៅ បាងកក បំពានបម្រាមកូវីដម្សិលមិញ
ប៉ូលិសបានកំពុងប្រមូលភស្តុតាងដើម្បីចាត់វិធានការផ្លូវច្បាប់លើមេដឹកនាំតវ៉ា និងអ្នកចូលរួមដែលបានធ្វើការជួបគ្នាតវ៉ានៅថ្ងៃព្រហស្បតិ៍ម្សិលមិញដែលបំពានលើបំរាមកូវីដ-១៩។
អ្នកនាំពាក្យរងប៉ូលិសថៃលោក Kissana Phathanacharoen បាននិយាយថា អ្នកតវ៉ាក៏បានបំពានលើសេចក្តីប្រកាសសុវត្ថិភាពសុខភាពដែលត្រូវបានចេញដោយរដ្ឋបាលក្រុងបាំងកក។ បំរាមកូវីដ-១៩ដែលបានដាក់ចេញគឺមិនអនុញ្ញាតមនុស្សជួបជុំគ្នាលើសពី៥០នាក់ឡើយនៅតំបន់រឹតត្បិត។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ម្សិលមិញ អ្នកតវ៉ារាប់ពាន់នាក់ដែលមានធ្យោបាយដោយរថយន្ត និងម៉ូតូ ព្រមទាំងឧបករណ៍បំពងសំឡេងបានជួបជុំគ្នានៅទីតាំងប្រជាធិបតេហតក្នុងទីក្រុងបាងកកដើម្បីជាការរំលឹកខួបលើកទី៨៩នៃបដិវត្តថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២។

ពួកគេក៏បានជួបជុំគ្នានៅទីតាំង Ratchadamnoen ពេលយប់ដែរ។ មនុស្រប្រហែល៥០០នាក់ដែលដឹកនាំដោយសកម្មជន Jatupat Boontaraksa, មេធាវីសិទ្ធិមនុស្ស Arnon Nampa, Panupong Jadnok, Atthapol Buapat និង Promsorn Veerathamjaree បាននាំគ្នាជួបជុំនៅទីតាំងនេះ។
បាតុករបានរុំក្រណាយ់បដាដ៏ធំមួយនៅជុំវិញវិមានមុនពេលពន្លឺភ្លើងទៀនត្រូវបានដុតបំភ្លឺដើម្បីជាការចងចាំដល់បដិវត្តថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ដែលត្រូវបានធ្វើឡើងដោយលោក Khana Ratsadon ដើម្បីផ្លាស់ប្តូរប្រទេសថៃពីរបបរាជានិយមដាច់ខាតទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្រុមតវ៉ាផ្សេងទៀតហៅខ្លួនឯងថា «ដំណោះស្រាយឡើងវិញ»បានដាក់តុមួយដើម្បីប្រមូលហត្ថលេខាក្នុងការគាំទ្រដេញថ្លៃមួយដើម្បីធ្វើវិសោធកម្មនៅសភា និងយុទ្ធសាស្ត្រជាតិ និងផែនការកំណែងទម្រង់។ ហត្ថលេខាប្រហែលជាង៤ម៉ឺននាក់ត្រូវបានប្រមូលនៅថ្ងៃព្រហស្បតិ៍។ រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យដាក់សេចក្តីព្រាងវិសោធនកម្មដែលហោចណាស់ត្រូវទទួលបានការគាំទ្រពីមនុស្ស៥ម៉ឺននាក់សម្រាប់សភាធ្វើការពិចារណា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង