Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដាក់ដំណើរការរថភ្លើងអគ្គិសនីល្បឿនលឿនលើកដំបូងលើផ្លូវដែកប្រវែង ៤៣៥.៥ គីឡូម៉ែត្រជិតព្រំដែន ឥណ្ឌា

បានផុស

នៅ

ប្រទេសចិននៅថ្ងៃសុក្រនេះ បានដាក់ឲ្យដំណើរការរថភ្លើងអគ្គិសនីល្បឿនលឿនដំបូងរបស់ខ្លួន នៅជួរភ្នំហិម៉ាឡៃយ៉ានៃតំបន់ទីបេជិតព្រំដែនឥណ្ឌា ។

រថភ្លើងនេះនឹងតភ្ជាប់ពីទីរួមខេត្ត Lhasa ជាមួយក្រុង Nyingchi ជាទីក្រុងសំខាន់មួយដែលមានទីតាំងស្ថិតនៅជិតព្រំដែនប្រទេសចិន ជាមួយរដ្ឋឥណ្ឌា Arunachal Pradesh ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែកប្រវែង ៤៣៥.៥ គីឡូម៉ែត្ររបស់ក្រុមហ៊ុន Sichuan-Tibet Railway ត្រូវបានបើកសម្ពោធ មុនការប្រារព្ធពិធីអបអរសាទរ ១០០ ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិន ដែលកំពុងកាន់អំណាចនៅថ្ងៃទី ១ ខែកក្កដា ។

យោងតាមរបាយការណ៍បានឲ្យដឹងថា រថភ្លើង Fuxing នឹងអាចធ្វើដំណើរពីខេត្ត Lhasa ទៅទីក្រុង Shannan ក្នុងរយៈពេល ១ ម៉ោង ១០ នាទី និងទៅទីក្រុង Nyingchi ក្នុងរយៈពេល ៣ ម៉ោង និង ២៩ នាទី ។

ទន្ទឹមនោះ សាជីវកម្មផ្លូវដែកជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះថា “ការបើកចរាចររបស់រថភ្លើងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងខេត្ត និងតំបន់ទីបេ ហើយវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាឯកភាពជនជាតិភាគតិច ការបង្រួបបង្រួមស្ថេរភាពនៅតាមតំបន់ព្រំដែន ក៏ដូចជាជំរុញទីជនបទឲ្យប្រសើរឡើងផងដែរ” ។

គួររំឭកថា កាលពីឆ្នាំមុន លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានណែនាំដល់មន្ត្រីនានាឲ្យពន្លឿនការស្ថាបនាផ្លូវដែកថ្មីនេះ ។ លោកបាននិយាយថា ផ្លូវដែកថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្ថេរភាពព្រំដែន ជាពិសេសជាមួយប្រទេសឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ក្ដៅៗ ឆេះទីតាំងហាត់ក្បាច់គុននៅ ចិន ស្លាប់មនុស្ស ១៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម