Connect with us

ព័ត៌មានអន្ដរជាតិ

ថតស្រាតលើខ្នងដំរី តារាម៉ូដែលម្នាក់រងការរិះគន់

បានផុស

នៅ

តារាម៉ូដែលទស្សនាវដ្តី Miss Maxim ម្នាក់បានបង្កឲ្យមានភាពចម្រូងចម្រាសដោយសារតែការថតរូបលើខ្នងដំរីមួយក្បាល។

Jessica Rast ត្រូវបានបំផុសគំនិតដោយធម្មជាតិដែលនាងបានឃើញក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនិងការធ្វើដំណើរបរបាញ់។

ដូច្នេះដើម្បីចាប់យកបទពិសោធន៍ខ្លះៗ នាងបានថតរូបនៅលើសត្វដំរីមួយក្បាល។

នាងពន្យល់ថា “រូបថតនេះត្រូវបានថតយ៉ាងស្ងាមស្ងាត់ មានអ្នកការពារសត្វជួយថតឲ្យខ្ញុំ”។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៃការធ្វើដំណើរនៅកោះបាលីបានបង្កភាពល្បីល្បាញនៅពេលនាងបង្ហោះវានៅលើបណ្តាញសង្គម។

ការជិះដំរីត្រូវបានថ្កោលទោសដោយអង្គការសុខុមាលភាពសត្វនានាដូចជា Humane Society of the US និង Association of Zoos and Aquariums ជាដើម។

នេះដោយសារតែ សត្វដំរីត្រូវបានរំលោភបំពានជាញឹកញាប់ដើម្បីបង្វឹកពួកគេឲ្យដឹកភ្ញៀវទេសចរ។

ទោះបីជាបែបនេះក៏ដោយ Jessica បាននិយាយការពារការថតនេះហើយបានពណ៌នារូបចម្លាក់ថាជា សិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គម Instagram តារាម៉ូដែលកាណាដារូបនេះបានសរសេរថា “គ្រាន់តែជាទេពអប្សរព្រៃ។ យើងជាធម្មជាតិ។ នេះគឺជាធម្មជាតិ។ តើអ្នកយល់ថា សិល្បៈនេះគួរឲ្យស្អប់ខ្ពើមមែនទេ?។ សម្រាប់ខ្ញុំ អ្វីៗទាំងអស់គឺសុទ្ធតែជាសិល្បៈ”។

ទោះបីជាការជិះដំរីនេះត្រូវបានថ្កោលទោសដោយអង្គការសត្វជាច្រើនក៏ដោយប៉ុន្ដែការបង្ហោះរបស់តារារូបនេះនៅតែទទួលបានការចុច Like ចំនួន៦,០០០ Like៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម