ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពីកូវីដ មួយចំនួនតូច នៅតែហិតមិនដឹងក្លិន ដល់ទៅមួយឆ្នាំ
ការស្រាវជ្រាវថ្មីមួយរកឃើញថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ-១៩ មួយចំនួនតូច ពោលគឺជិត៤ភាគរយ នៅតែបន្តបាត់បង់ក្លិនរហូតដល់មួយឆ្នាំ។
អាការនៃការបាត់បង់ក្លិនជារោគសញ្ញាទូទៅមួយនៃជំងឺកូវីដ-១៩ ហើយសម្រាប់មនុស្សជាច្រើននឹងអាចហិតក្លិនជាធម្មតាវិញ ក្រោយជាសះស្បើយបានមួយខែ។ ផ្ទុយទៅវិញ អ្នកជំងឺប្រមាណ ៤ ភាគរយដែលជាសះស្បើយពីកូវីដ-១៩ នៅតែមិនអាចស្រង់ក្លិនដូចដើមឡើយ ដែលអាការនេះមានរយៈពេលយ៉ាងហោចមួយឆ្នាំ ក្រោយចេញពីមន្ទីរពេទ្យ។

អ្នកស្រាវជ្រាវបារាំងមួយក្រុមបានតាមដានស្ថានភាពអ្នកជំងឺជាសះស្បើយពីកូវីដ-១៩ ចំនួន ៩៧ នាក់ ហើយបានរកឃើញថា ៩៦,១ ភាគរយនៃពួកគេបានធូរស្រាលទាំងស្រុង ចំណែកនៅសល់ ៣,៩ ភាគរយបែរជាមិនមានក្លិនដូចពេលកំពុងមានជំងឺអ៊ីចឹងដែរ។
ការសិក្សាដែលចេញផ្សាយនៅក្នុង JAMA Network Open បានបញ្ជាក់ថា អ្នកជំងឺមួយភាគធំអាចស្រង់ក្លិនជាធម្មតាឡើងវិញបន្ទាប់ពីរយៈពេល ១ ខែឬយ៉ាងយូរ ៤ខែប៉ុណ្ណោះ ច្រមុះពួកគេនឹងជាប្រក្រតី។ ក្រៅពីនោះ មនុស្សម្នាក់ក្នុងចំណោម៣០នាក់នៅតែមានបញ្ហាជាមួយការហិតក្លិនរយៈពេលយូរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ វេជ្ជបណ្ឌិតម្នាក់ថា កូវីដ អាចឆ្លងតាម ផោម
ចុចអាន៖ មេរោគផ្សិតបៃតងនៅក្នុងខ្លួនអ្នកជំងឺកូវីដ អាចបង្កើនហានិភ័យស្លាប់កាន់តែខ្លាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ