ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅថៃ ឈានដល់ការប្រើហិង្សាប្រឆាំងសមត្ថកិច្ច
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយក្រុមបាតុករបានវាយកម្ទេច និងបាញ់ថ្នាំពណ៌លើទីស្នាក់ការប៉ូលិសក្នុងទីក្រុងបាងកក ខណៈនៅថ្ងៃព្រហស្បត្តិ៍នេះ មេប៉ូលិសថៃ គ្រោងនឹងប្តឹងប្រឆាំងក្រុមបាតុករដែលនៅពីក្រោយហេតុការណ៍នេះ។

លោក Kissana Phathanacharoen អ្នកនាំពាក្យប៉ូលីសថៃ បាននិយាយថា កាលពីយប់ថ្ងៃពុធ ក្រុមអ្នកតវ៉ាប្រមូលផ្តល់គ្នាក្នុងសង្កាត់ Ratchaprason កណ្តាលទីក្រុងបាងកក និងសម្រុកមកកាន់ស្នាក់ការប៉ូលិស និងបាញ់ថ្នាំពណ៌ទៅគ្រប់ជញ្ជាំងទាំងអស់។
លោកថា ពេលនេះប៉ូលិសបានរៀបចំឯកសារ និងភស្តុតាងមួយចំនួនដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ។
អ្នកនាំពាក្យរូបនេះបន្តថា ក្រុមបាតុករ មិនត្រឹមបាញ់ថ្នាំពណ៌ពេញជញ្ជាំងនោះទេ ថែមទាំងប្រើចំពាមនិងគ្រាប់ថ្មបាញ់ទៅលើសមត្ថកិច្ច និងបាញ់ថ្នាំពណ៌លើផ្ទៃមុខ ភ្នែក និងមាត់សមត្ថកិច្ចទៀតផង។
លោក Kissana បញ្ជាក់បន្ថែមថា ទោះជាមានការប្រើប្រាស់អំពើហឹង្សាពីសំណាក់ក្រុមអ្នកតវ៉ាមកលើសមត្ថកិច្ចក្តី ប៉ុន្តែប៉ូលិស បានព្យាយាមមិនឲ្យមានអំពើហិង្សាធំផ្ទុះឡើង ឬប៉ះទង្គិចដោយហិង្សាណាមួយជាមួយអ្នកតវ៉ាដែរ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ