ព័ត៌មានអន្ដរជាតិ
ប្រាយុទ្ធ ចាន់អូចា ប្រកាសប្រើច្បាប់ប្រមាថព្រះមហាក្សត្រប្រឆាំងក្រុមបាតុករ
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានព្រមាននឹងប្រើច្បាប់ប្រឆាំងក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យលោកចុះចេញពីតំណែង និងទាមទារធ្វើកំណែទម្រង់ទៅលើអំណាចស្តេច Maha Vajiralongkorn នៅក្នុងរដ្ឋធម្មនុញ្ញថៃ។

ជាមួយការប្រកាសនេះ ក្រុមសកម្មជនបានបង្ហាញក្តីបារម្ភថា ការអនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រ និងការទោសធ្ងន់ធ្ងរទៅលើក្រុមបាតុករ អាចនឹងកើតឡើងសម្រាប់ប្រទេសប្រកាន់ច្បាប់គោរពព្រះមហាក្សត្រតឹងរឹងបំផុតលើលោកមួយនេះ។
ការតវ៉ាក្នុងប្រទេសថៃ គឺជាបញ្ហានយោបាយផ្ទៃក្នុងដ៏ចម្រូងចម្រាស់ និងអូសបន្លាយជាច្រើនឆ្នាំមកនេះ ខណៈក្រុមអ្នកតវ៉ាដែលរិះគន់ស្តេច Maha Vajiralongkorn អាចនឹងត្រូវជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។

ការប្រកាសរបស់លោកប្រយុទ្ធ ចាន់អូចា ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមបាតុករ បានប្រើហឹង្សា និងថ្នាំពណ៌បាញ់ទៅលើជញ្ជាំងទីស្នាក់ការប៉ូលិសថៃ កណ្តាលទីក្រុងបាងកក ដែលជាការឆ្លើយតប ក្រុមសមត្ថកិច្ចព្យាយាមប្រើឡានទឹកបាញ់បំបែកហ្វូងបាតុករកាលពីព្រឹកថ្ងៃពុធម្សិលមិញ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ