Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញអ្នកស្លាប់បន្ថែមទៀតក្នុងហេតុការណ៍បាក់អគារនៅ Florida ខណៈបាត់ខ្លួនកើនដល់ ១៥៩នាក់

បានផុស

នៅ

មនុស្សចំនួនបួននាក់ ត្រូវបានគេអះអាងថា ស្លាប់ខណៈ ចំនួនអ្នកបាត់ខ្លួន បានកើនឡើងដល់ ១៥៩ នាក់ បន្ទាប់ពីអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់ បានបាក់រលំកាលពី ថ្ងៃព្រហស្បតិ៍ ក្នុងតំបន់ Miami-Dade នៃរដ្ឋ Florida សហរដ្ឋអាមេរិក។

អភិបាលតំបន់ Miami-Dade លោកស្រី Daniella Levine Cava បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា មនុស្សចំនួន៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកទាំងយប់។

អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ នៅឯឆ្នេរ Surfside ដែលមានចម្ងាយប្រហែល ៦ ម៉ាយល៍ ភាគខាងជើងឆ្នេរ Miami។

ផ្ទះប្រហែល ៧០ ក្នុងចំណោម ១៣០ របស់អគារនេះ ត្រូវបានបំផ្លាញឬខូចខាតទាំងស្រុង។

មនុស្សយ៉ាងតិច២៧នាក់មកពីបណ្តាប្រទេសអាមេរិកឡាទីន រួមមានកូឡុំប៊ី គុយបា ឈីលី ប៉ារ៉ាហ្គាយ ព័រតូរីកូនិងអាហ្សង់ទីន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានរាយការណ៍ថា បាត់ខ្លួនបន្ទាប់ពីអគារបាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖​ ទម្លាយវីដេអូ បាក់អគារនៅ ទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម