Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត! កាត់ទោសអតីតប៉ូលិសអាមេរិកដែលយកជង្គង់សង្កត់ ក បុរសស្បែកខ្មៅ ឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ៥ ខែ

បានផុស

នៅ

ចៅក្រមនៅរដ្ឋ មីនីសូតា សហរដ្ឋអាមេរិក បានសម្រេចផ្ដន្ទាទោសលោក Derek Chauvin អតីតប៉ូលិសស្បែកស ឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ៥ ខែ ក្នុងករណីឃាតកម្មលើលោក George Floyd ជា បុរសស្បែកខ្មៅកាលពី ឧសភា ឆ្នាំ ២០២០ ។

លោក Derek Chauvin អតីត ប៉ូលិសស្បែកស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយការកាត់ទោសនោះ ត្រឹមតែរយៈពេល ១២ ឆ្នាំ ៥ ខែ ប៉ុណ្ណោះ ប៉ុន្តែចៅក្រម លោក Peter Cahill បានបន្ថែមរយៈពេល ១០ ឆ្នាំទៀត ដោយរូបលោកបាននិយាយថា Chauvin បាន រំលោភលើតួនាទីនៃសេចក្ដីទុកចិត្ត និងសិទ្ធិអំណាចរបស់លោក ហើយបានបង្ហាញភាពសាហាវឃោរឃៅជាពិសេស ។

សូមរំលឹកថា ករណីសម្លាប់បុរសជនជាតិស្បែកខ្មៅ George Floyd គឺបានកើតឡើងនៅខែ ឧសភា ឆ្នាំ ២០២០ ដោយអតីតប៉ូលិស លោក Chauvin ដែលបានយកជង្គង់សង្កត់ ក របស់លោក Floyd រយៈពេលជាង ៩ នាទី ទាំងដែរ Floyd ជាប់ខ្នោះនឹងដៃ ហើយនិយាយថា លោកមិនអាចដកដង្ហើមបានទេ ។

មរណភាព របស់ Floyd នេះហើយ បានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសនិងជុំវិញពិភពលោក កាលពីខែ មេសា ហើយគណៈវិនិច្ឆ័យបានកាត់ទោស Chauvin ដោយចោទប្រកាន់ចំនួន ៣ ករណី ពីបទឃាតកម្មនិងមនុស្សឃាត៕

ប្រែសម្រួលដោយ៖ ជីវ័ន្ត

ប្រភព៖NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម