Connect with us

ព័ត៌មានអន្ដរជាតិ

មិន​ធម្មតា​ វៀតណាម​ស្នើ​សុំ WHO​ ឱ្យជួយ​​​បង្កើត​​មជ្ឈ​មណ្ឌល​​​ផលិត​វ៉ាក់​សាំង​កូវីដប្រចាំ​តំបន់

បានផុស

នៅ

ប្រទេសវៀតណាម​បាន​ស្នើ​សុំ​ដល់​ អង្គការ​​សុខភាព​ពិភព​លោក (WHO)​ ​​ឲ្យ​​ជួយ​ខ្លួន​​ដើម្បី​បង្កើត​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​កូវីដ-១៩​ប្រចាំ​តំបន់។

លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Pham Minh Chinh បាន​ជួបជា​មួយ​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភព​លោក Tedros​ Adhanom​ Ghebreyesus តាម​រយៈ​ទូរសព្ទកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន។ ​ក្នុង​ជំនួប​តាម​ទូរសព្ទ​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ស្នើ​​ដល់ WHO ឲ្យ​គាំទ្រ និង​ជួយ​ដល់​វៀតណាម​ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច។

ការ​ចាក់​វ៉ាក់សាំង​នៅ​វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា អាជីវកម្ម និង​ក្រុម​គ្រូ​ពេទ្យ​វៀតណាម​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​វ៉ាក់​សាំង​បង្ការ​​​កូវីដ​ដែល​មាន​គុណភាព និង​​កម្រិត​​ស្តង់ដារ​អន្តរជាតិ។

ជា​មួួយ​គ្នា​នេះ លោក​ Minh បាន​ស្នើ​ដល់​អង្គការ​សុខភាព​ពិភព​លោក​​ផ្តល់ការ​​​គាំទ្រ និង​អាទិភាព​ដល់ប្រទេស​វៀតណាម​​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​តាមរយៈ​គម្រោងសកល Covax ដែល​ជា​គម្រោងចែក​ចាយ​វ៉ាក់សាំង​ទី​កាន់​ប្រទេស​ដែល​មាន​ចំណូល​ទាប។

ចំណែក​ លោក Tedros បាន​​ប្រាប់​ថា កង្វះ​វ៉ាក់សាំង​ជា​សកល​កំពុង​កើន​មាន​​ប៉ះ​ពាល់​ដល់​ការ​ផ្គត់​ផ្គង់​របស់​គម្រោង Covax ដល់​​បណ្តា​ប្រទេស​ជា​ច្រើន​មាន​ទាំង​វៀតណាម​ផង។ លោក​អរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​ប្តេជ្ញា​ផ្តល់​ប្រាក់​៥​០​ម៉ឺន​​ដុល្លារ​អាមេរិក​ដល់​គម្រោង Covax។

លោកអគ្គលេខាធិការ Tedros បាន​ប្រាប់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ថា WHO នឹង​បញ្ជូន​អ្នក​ជំនាញ​របស់​ខ្លួន​​ដើម្បី​ទៅ​ជួយ​សិក្សា​ស្រាវ​ជ្រាវ និង​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩។

ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ក្នុង​ស្រុក​​៤​គឺ​វ៉ាក់សាំង Nanocovax ផលិត​ដោយ​ក្រុម​ហ៊ុន Nanogen, វ៉ាក់សាំង Covivac របស់​វិទ្យាសាស្ត្រ​វ៉ាក់សាំង និង​ជីវសាស្ត្រ​វេជ្ជសាស្ត្រ (IVAC) និង​២​ប្រភេទទៀត​ដោយ​ក្រុម​ហ៊ុន​ Vabiotech និង​មជ្ឈមណ្ឌលស្រាវ​ជ្រាវ និង​ការ​ផលិត​វ៉ាក់សាំង និង​ជីវសាស្ត្រ (CRPVB)។

ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​វៀតណាម​​មិនទាន់​មាន​អនុម័តឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់នូវ​វ៉ាក់សាំង​​​ណា​មួយ​​នៅ​ឡើយ​ ជា​ពិសេសវ៉ាក់សាំង Nanocovax ដែល​សង្ឃឹម​ជាង​គេ ប៉ុន្តែ​មិន​​មាន​ភស្តុតាង​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​ការ​អនុម័ត​​ដល់​​ការ​ប្រើ​ប្រាស់​បន្ទាន់​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម