ព័ត៌មានអន្ដរជាតិ
វីដេអូលោក ពូទីន ក្អកខ្លាំងៗក្នុងកិច្ចប្រជុំ ធ្វើឲ្យគេបារម្ភថា គាត់ឆ្លងកូវីដ
កាលពីថ្ងៃពុធ វិមានក្រឹមឡាំងត្រូវបង្ខំចិត្តចេញមុខបដិសេធថា លោក វ្ល៉ាឌីមៀរ ពូទីន មានបញ្ហាសុខភាពបន្ទាប់ពីគាត់ត្រូវបានគេមើលឃើញក្អកក្នុងអំឡុងកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍។
ប្រធានាធិបតីរុស្ស៊ីវ័យ៦៨ឆ្នាំរូបនេះបានប្រឹងប្រែងនិយាយឲ្យចប់ខណៈពេលថ្លែងទៅកាន់ក្រុមមន្ត្រីកំពូលអំពីបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺកូវីដ១៩។ លោកត្រូវបានគេបារម្ភថា អាចឆ្លងជំងឺនេះ។

ក្រោយមក វីដេអូត្រូវបានការិយាល័យរបស់គាត់កែសម្រួលដើម្បីឲ្យការក្អករបស់លោក ពូទីន មើលទៅហាក់ដូចជាមិនសូវធ្ងន់ធ្ងរដូចក្នុងវីដេអូមុននេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានសាកសួរវិមានក្រឹមឡាំងអំពីសុខភាពរបស់លោក ពូទីន ហើយត្រូវបានគេប្រាប់ថា គាត់មានសុខភាពធម្មតា។ ទីភ្នាក់ងារនេះនិយាយថា “លោកប្រធានាធិបតីបានសុំទោសនិងបន្តកិច្ចប្រជុំដោយមិនឈប់”។
លោក ពូទីន កំពុងនិយាយតាមវីដេអូទៅកាន់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៅពេលការក្អកចាប់ផ្តើម។

ទោះបីជាប្រទេសរុស្ស៊ីមានវ៉ាក់សាំងប្រសិទ្ធភាពចំនួនពីរក៏ដោយ គាត់មិនបានចាក់ទេតែកូនស្រីរបស់គាត់ឈ្មោះ Katerina អាយុ៣៤ឆ្នាំបានចាក់វ៉ាក់សាំងមួយ។
គាត់នៅតែនៅដាច់ពីគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីមានការភ័យខ្លាចក្នុងខែមេសានៅពេលគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិតម្នាក់ដែលឆ្លងកូវីដនៅគ្លីនិកក្រុងមូស្គូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ