ព័ត៌មានអន្ដរជាតិ
បាងកក រកឃើញវីរុសបំប្លែងខ្លួន Beta លើកដំបូង
គេហទំព័រ Bangkok Post បានផ្សាយថា ករណីទីមួយនៃវីរុសបំប្លែងខ្លួន Beta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ពេលនេះត្រូវបានរកឃើញក្នុងទីក្រុង បាងកក។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/202106271508-main.cropped_1624781294-1024x576.jpg)
ការស៊ើបអង្កេតបឋមបានរកឃើញថា អ្នកជំងឺ គឺមានទំនាក់ទំនងជាមួយករណីឆ្លងនៅខេត្ត Narathiwat។
វីរុសបំប្លែងខ្លួន Beta ត្រូវបានគេរកឃើញ រីករាលដាលនៅភាគខាងត្បូងប្រទេសថៃ ដោយគេជឿថាចាំចូលមកពីប្រទេសម៉ាឡេស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/image_2021-06-28_08-41-17.png)
ចង្កោមផ្ទុះកូវីដថ្មីចំនួន១១ទីតាំង ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៨ កាលពីថ្ងៃអាទិត្យ ខណៈអាជ្ញាធរ កំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើរោងចក្រ ទីផ្សារនិងទីតាំងសំណង់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
កាលពីថ្ងៃអាទិត្យ ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤២ នាក់និងករណីឆ្លងថ្មី ៣,៩៩៥ ករណី។ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១,៩១២ នាក់និងករណីឆ្លងកើនដល់ ២៤៤,៤៤៧ ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ តារា ចម្រៀង ថៃ ម្នាក់ ធ្លាក់ ពី លើអគារ ស្លាប់ សង្ស័យ វិបត្តិកូវីដ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច