ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រឡប់មកវិញហើយ
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅឯការជួបជុំមួយនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ ។ លោកបង្ហាញថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីពន្លឿនសកម្មភាពរបស់លោក ឆ្ពោះទៅការបោះឆ្នោតឆ្នាំក្រោយ ។

លោក ត្រាំ បានប្រមូលផ្ដុំជួបជុំគ្នាទ្រង់ទ្រាយធំជាលើកដំបូង ចាប់តាំងពីចាកចេញពីសេតវិមានក្នុងខែមករា ។ ហ្វូងមនុស្សដ៏ច្រើននៅក្នុងព្រឹត្តិការណ៍នៅរដ្ឋ Ohio បានបង្ហាញថា លោក ត្រាំ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងចំណោមអ្នកសាធារណរដ្ឋ ។

ទន្ទឹមនោះលោក ត្រាំ នៅតែអះអាងម្តងហើយម្ដងទៀតថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ត្រូវបានគេលួចបន្លំ ដោយទទូចថា លោកបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ។

លោក ត្រាំ បានប្រាប់អ្នកគាំទ្រថា ពួកគេនឹងមិនចុះចាញ់ឡើយ ។ លោកបាននិយាយថា ការប្រយុទ្ធរបស់ពួកគេទើបតែចាប់ផ្តើម ហើយពួកគេនឹងដណ្តើមយកសភា និងព្រឹទ្ធសភាមកវិញ ។

ការជួបជុំនេះ ក៏ធ្វើឡើងដើម្បីគាំទ្រដល់អតីតជំនួយការសេតវិមានម្នាក់ ដែលកំពុងប្រជែងនឹងសមាជិកសភាមកពីរដ្ឋ Ohio ។ សមាជិកសភាបានបោះឆ្នោតចោទប្រកាន់លោក ត្រាំ ចំពោះតួនាទីរបស់លោក នៅក្នុងការវាយប្រហារនៃវិមានកាពីតូល នៅថ្ងៃទី ៦ ខែមករា ខណៈលោក ត្រាំ បានប្តេជ្ញាធ្វើយុទ្ធនាការប្រឆាំងនឹងអ្នកដែលប្រឆាំងនឹងគាត់ផងដែរ ។

ជាចុងក្រោយលោក ត្រាំ មិនបានបញ្ជាក់ថាតើលោកនឹងឈរឈ្មោះ ជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០២៤ ឬយ៉ាងនោះទេ ប៉ុន្តែអ្នកសង្កេតការណ៍ខ្លះនិយាយថា គាត់ប្រហែលជាកំពុងស្វែងរកលទ្ធភាព ដោយបន្តការប្រមូលផ្តុំយុទ្ធនាការ ដើម្បីបង្ហាញពីវត្តមានរបស់គាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក បៃដិន បញ្ជាឲ្យបើកការវាយប្រហារអាកាស នៅព្រំដែនអ៊ីរ៉ាក់ – ស៊ីរី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ