ព័ត៌មានអន្ដរជាតិ
រកឃើញឯកសារសម្ងាត់សំខាន់ៗរបស់នាវាចម្បាំង អង់គ្លេស ដែលគំរាមបាញ់ដោយ រុស្ស៊ី នៅចំណតឡានក្រុង
ឯកសារចម្រុះពីក្រសួងការពារជាតិចក្រភពអង់គ្លេស មានផ្ទុកព័ត៌មានអំពីនាវាកងទ័ពជើងទឹក HMS Defender ដែលចូលក្នុងដែនទឹកមានជម្លោះ នៅឯនាយឆ្នេរតំបន់គ្រីមៀកាលពីថ្ងៃពុធ ត្រូវបានគេរកឃើញនៅចំណតរថយន្ដក្រុងមួយនៅទីក្រុង Kent ភាគខាងត្បូងប្រទេសអង់គ្លេស ហើយប្រគល់ទៅសារព័ត៌មាន BBC ។

BBC បាននិយាយថា ឯកសារចំនួន ៥០ ទំព័ររួមទាំងអ៊ីមែល និងបទបង្ហាញក្នុងកម្មវិធី PowerPoint និងប្រតិកម្មរបស់រុស្ស៊ីចំពោះឧប្បត្តិហេតុនេះ ត្រូវបានគេរកឃើញក្នុងគំនរមួយនៅខាងក្រោយចំណតឡានក្រុង នៅព្រឹកថ្ងៃចន្ទនេះ ដោយបុគ្គលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានអត្ថាធិប្បាយលើការរកឃើញនេះថា “ក្រសួងកំពុងយកចិត្តទុកដាក់លើសន្តិសុខព័ត៌មានយ៉ាងខ្លាំង ហើយការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ខណៈបុគ្គលិកដែលពាក់ព័ន្ធក៏បានរាយការណ៍អំពីការបាត់បង់នៅពេលនោះផងដែរ” ។

ឧប្បត្តិហេតុនេះ ត្រូវបានពិពណ៌នាថាជារឿងគួរឲ្យអាម៉ាស់មួយ ហើយវាជាការព្រួយបារម្ភសម្រាប់រដ្ឋមន្រ្តីក្រសួងការពារជាតិ ។
យោងតាមរបាយការណ៍របស់ BBC បានឲ្យដឹងថា ឯកសារនេះបានគូសបញ្ជាក់ការឆ្លើយតបដ៏មានសក្តានុពលរបស់រុស្ស៊ីចំនួន ៣ ពី “សុវត្ថិភាព និងវិជ្ជាជីវៈ” ទៅ “គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ។

ឯកសារដ៏រសើបដែលបានរកឃើញនៅក្នុងទីក្រុង Kent ក៏នឹងបញ្ជាក់ដែរថា យោធាអង់គ្លេសកំពុងរំពឹងនឹងមានប្រតិកម្មខ្លាំងក្លាពីប្រទេសរុស្ស៊ី បន្ទាប់ពីការបញ្ជូននាវារបស់កងទ័ពជើងទឹក ចូលទៅក្នុងដែនទឹកមានជម្លោះ ។
គួររំឭកថា កាលពីថ្ងៃពុធអាជ្ញាធររុស្ស៊ីបានរាយការណ៍ពីការបាញ់ព្រមាន ទៅលើនាវាចម្បាំងអង់គ្លេស HMS Defender នៅពេលដែលវាចូលទៅក្នុងដែនទឹករបស់ប្រទេសរុស្ស៊ី នៅសមុទ្រខ្មៅក្បែរតំបន់គ្រីមៀ ប៉ុន្តែក្រោយមកត្រូវបានអង់គ្លេសបដិសេធថា វាជាការធ្វើសមយុទ្ធរបស់រុស្ស៊ីតែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ រុស្ស៊ី បាញ់ទៅលើនាវាចម្បាំង អង់គ្លេស បន្ទាប់ពីចូលដែនទឹកក្បែរតំបន់គ្រីមៀ
ចុចអាន ៖ រុស្ស៊ី គំរាមទម្លាក់គ្រាប់បែកលើនាវាចម្បាំង អង់គ្លេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ