ព័ត៌មានអន្ដរជាតិ
សូមប្រយ័ត្ន មនុស្សរាប់ពាន់នាក់នៅវៀតណាមចាញ់បោកពាណិជ្ជកម្មតាមអនឡាញ
ការក្លែងបន្លំធ្វើពាណិជ្ជកម្មដោះដូររូបិយ័ណ្ណតាមអ៉ីនធឺណេតបានកំពុងរាលដាលខ្លាំងនៅប្រទេសវៀតណាមដែលមានមនុស្សរាប់ពាន់នាក់បានចាញ់បោកដោយសារតែចង់បានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី។
ប៉ូលិសនៅទីក្រុង Hai Phong ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ៍បានបង្ក្រាបបណ្តាញទម្រង់ពាណិជ្ជកម្មធំខុសច្បាប់មួយនៅភាគខាងជើងទីក្រុងកំពង់ផែដែលមានមនុស្ស១១៥ ៧០០នាក់បានដាក់ប្រាក់ជាង៣២៦លានដុល្លារអាមេរិកដើម្បីធ្វើការវិនិយោគ។
ក្នុងចំណោមទម្រង់ពាណិជ្ជកម្មខុសច្បាប់នោះមានមួយគឺ Hitoption.net ដែលជាទម្រង់ពាណិជ្ជកម្មដោះដូររូបិយ័ណ្ណដែលមានអ្នកវិនិយោគ៩៦៩នាក់។
ប្រតិបត្តិកររៀបចំឲ្យអ្នកវិនិយោគភ្នាល់ថាតើរូបិយ័ណ្ណឡើង ឬធ្លាក់ចុះក្នុងរយៈពេល៣០វិនាទី។ ប្រសិនបើត្រូវ អ្នកនោះនឹងទទួលបានប្រាក់ចំណេញ៩៥%ពីការភ្នាល់នោះ ហើយប្រសិនបើខុស នឹងត្រូវបាត់បង់លុយទាំងអស់។

បន្ថែមលើនេះ ពួកគេក៏រៀបចំឲ្យអ្នកវិនិយោគពឹងផ្អែកលើមនុស្សយន្តដើម្បីធ្វើការភ្នាល់ដែរដោយនឹងទទួលបានប្រាក់ចំណេញពី៦ទៅ១៥%ក្នុងមួយខែ។
ជាពិសេសទៀតនោះ ប្រតិបត្តិករក៏ជួលបុគ្គលិកជិត១០០នាក់ដើម្បីឲ្យខលទូរសព្ទទៅរកអ្នកវិនិយោគឲ្យចូលរួមបន្ថែមទៀត។
ប៉ុន្តែប៉ូលិសបាននិយាយថា បន្ទាប់ពីដំណើរការមួយរយៈពេល ប្រតិបត្តិករនឹងធ្វើការរំខាន ឬប្រែប្រួលមនុស្សយន្តដើម្បីធ្វើឲ្យការភ្នាល់នោះចាញ់ និងមិនអនុញ្ញាតឲ្យអ្នកវិនិយោគដកប្រាក់បានឡើយ។
កាលពីខែមុន សមត្ថកិច្ចទីក្រុងហាណូយបានចាប់គ្រុបប្រតិបត្តិករមួយដែលបានបើកទម្រង់ពាណិជ្ជកម្មខុសច្បាប់៤កន្លែងដែលមានមនុស្ស១២០០០នាក់ដាក់ដាក់លុយប្រមាណ៣.៤លានដុល្លារអាមេរិក។
គ្រុបនេះបានធានាប្រាក់ចំណេញ១៥-៣០%ក្នុងមួយខែសម្រាប់អ្នកវិនិយោគក្នុងការដោះដូររូបិយ័ណ្ណ មាស ឬប្រាក់អនឡាញ។
ប៉ូលិសបានរកឃើញថា ប្រតិបត្តិករអាចជ្រៀតជ្រែកចូលទៅគណនីរបស់អ្នកវិនិយោគនៅពេលណាមួយ ហើយមិនមានការភ្ជាប់រវាងទម្រង់ប្រតិបត្តិការក្នុងប្រទេស និងប្រតិបត្តិការជាសល នៅពេលប្រតិបត្តិករធ្វើការផ្សព្វផ្សាយ។
វេបសាយដែលពួកគេប្រើមានដូចជា Rforex.com, Yaibroker, Vistaforex, Exswiss និង១៥ផ្សេងទៀត។
អាជ្ញាធរហាណូយបានប៉ាន់ស្មានថា មានទម្រង់ការធ្វើពាណិជ្ជកម្មដោះដូររូបិយ័ណ្ណខុសច្បាប់ប្រហែល៣០០នៅក្នុងប្រទេសវៀតណាមដែលមានមនុស្សរាប់ពាន់នាក់ដាក់ប្រាក់ដើម្បីវិនិយោគ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ