Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត វីរុសកូរ៉ូណា កើតមានឡើងតាំងពី ២ ម៉ឺនឆ្នាំមុនមកម្ល៉េះ

បានផុស

នៅ

ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការរីករាលដាលនៃវីរុសកូរ៉ូណា មានតាំងពីបុរាណមកម៉្លេះ ហើយបានកើតឡើងជាច្រើនទសវត្សមកហើយនៅអាស៊ីបូព៌ា ពោលប្រមាណ ២ ម៉ឺនឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែលត្រូវចេញផ្សាយដោយទស្សនាវដ្ដី Current Biology បានឲ្យដឹងថា ការរីករាលដាលនៃវីរុស អាចត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការបន្សាំ ទៅនឹងហ្សែនជាច្រើន ព្រោះថា វីរុសអាចធ្វើការផ្លាស់ប្តូរចំនួនដ៏ច្រើននៅក្នុងហ្សែនរបស់មនុស្ស ។

លោក David Enard អ្នកជំនាញខាងជីវវិទ្យានៅសាកលវិទ្យាល័យ Arizona និងសហការីរបស់គាត់ ដែលដឹកនាំការសិក្សានេះ បានស្វែងរកការរួមបញ្ចូលគ្នារវាងហ្សែនពិសេសមួយសម្រាប់វីរុសកូរ៉ូណា ដោយប្រៀបធៀប DNA របស់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសចំនួន ២៦ ផ្សេងគ្នានៅជុំវិញពិភពលោក ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនចំនួន ៤២ នៃប្រជាជនអាស៊ីបូព៌ា មានគំរូលេចធ្លោដែលបង្ហាញថា ប្រជាជននៅអាស៊ីបូព៌ាបានសម្របខ្លួនទៅនឹងវីរុសកូរ៉ូណា ដែលមានតាំងពីបុរាណមក ។

ចំណែកលោក Yassine Souilmi អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Adelaide ក្នុងប្រទេសអូស្ត្រាលី និងជាសហអ្នកនិពន្ធនៃការស្រាវជ្រាវថ្មីនេះ បាននិយាយថា “នៅពេលយើងប្រៀបធៀបវីរុសជាមួយប្រជាជននៅជុំវិញពិភពលោក យើងមិនអាចរកឃើញសញ្ញានោះទេ” ។

រហូតមកដល់ពេលនេះ មានវីរុសកូរ៉ូណាចំនួន ៣ ប្រភេទរួមមាន ជំងឺកូវីដ ១៩ វីរុស SARS និងវីរុស MERS ត្រូវបានគេរកឃើញថាអាចឆ្លងទៅមនុស្ស និងបង្កឲ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ។ វាក៏មានវីរុសឆ្លង ៤ ផ្សេងទៀតដែលអាចឆ្លងទៅមនុស្ស ប៉ុន្តែរោគសញ្ញាអាចគ្រាន់តែជាជំងឺផ្តាសាយតិចតួចប៉ុណ្ណោះ ។

ចំណែកវីរុសកូរ៉ូណាកម្រិតស្រាលថ្មីបំផុត ដែលរកឃើញចេញពីប្រភេទសត្វក្នុងទសវត្សឆ្នាំ ១៩៥០ ត្រូវបានចុះកាលបរិច្ឆេទកាលពី ៨២០ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម