ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង AstraZeneca ចាក់ដូសទី៣មានប្រសិទ្ធភាពខ្លាំង
វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca មិនសូវមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានឡើយបន្ទាប់ពីចាក់ដូសទាំងពីរ ប៉ុន្តែតាមការសិក្សាថ្មីបង្ហាញថា វាអាចនឹងរឹតតែមានប្រសិទ្ធភាពខ្ពស់នៅពេលចាក់បន្ថែមដូសទី៣។
ការសិក្សារបស់សកលវិទ្យាល័យ Oxford មួយបានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ក្នុងរយៈពេលជាង៦ខែ បន្ទាប់ពីចាក់ដូសទី២រួចអាចផលិតអង្គទីគ័រគួរឲ្យកត់សំគាល់ និងកើនឡើងសមត្ថភាពជាលិក T ឬ T-Cell របស់រាងកាយដើម្បីកម្ចាត់មេរោគកូវីដ-១៩ រាប់បញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីផង។
លោកសាស្ត្រាចារ្យ Andrew Pollard ប្រធានគ្រុបវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford បានឲ្យដឹងថា គេមិនទាន់ច្បាស់ទេថា មនុស្សត្រូវការចាក់បន្ថែមដូសទី៣ឬយ៉ាងណា ប៉ុន្តែទិន្នន័យថ្មីបានបង្ហាញថា វ៉ាក់សាំងដែលមានស្រាប់អាចមានប្រសិទ្ធភាព។

លោកមានប្រសាសន៍ថា ទិន្នន័យពិតប្រាកដពីសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា វ៉ាក់សាំង AstraZeneca ទាំងពីរដូសផ្តល់ឲ្យការការពារល្អដោយមិនចាំបាច់ចូលព្យាបាលនៅមន្ទីរពេទ្យ និងបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតពីវីរុសបំប្លែងខ្លួន Alpha និង Delta ឡើយ។
ការសិក្សាដដែលនេះបង្ហាញថា អង់ទីគ័រការពារកូរ៉ូណាបង្កឡើងដោយវ៉ាក់សាំង AstraZeneca នៅតែកើនឡើងយ៉ាងហោចណាស់១ឆ្នាំ បន្ទាប់ពីចាក់ដូសទី១ ដែលការចាក់ដូសទី៣បន្ថែមសម្រាប់ប្រទេសដែលមានវ៉ាក់សាំងកំណត់ និងអាជ្ញាធរកំពុងជួបការលំបាកដើម្បីរក្សាល្បឿនផលិតវ៉ាក់សាំងរបស់ពួកគេ។
ទិន្នន័យដែលបង្ហាញនៅលើក្រដាសមួយនៅតែត្រូវការពិនិត្យឡើងវិញបង្ហាញថា ទោះជាកម្រិតអង់ទីគ័រចុះខ្សោយជាមួយនឹងគម្លាតយូរជាងចន្លោះដូសទី១ និងដូសទី២ ពួកគេនៅតែមានកម្រិតលើបន្ទាត់គោលដៅ។
ទិន្នន័យក៏បង្ហាញថា ចន្លោះពេលយូររហូតដល់៤៥សប្តាហ៍រវាងដូសទី១ និងដូសទី២អាចមានអត្ថប្រយោជន៍ ដែលជាលទ្ធផលធ្វើឲ្យអង់ទីគ័រប្រតិកម្មខ្ពស់ បន្ទាប់ពីដូសទី២។
គម្លាតដែលត្រូវបានផ្តល់អនុសាសន៍គឺចន្លោះពី៤ទៅ១២សប្តាហ៍ ដែលអាស្រ័យលើកត្តាភូមិសាស្ត្រ ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងមានការរះស្ទះ ដូច្នេះហើយបានជាមនុស្សមួយចំនួនមិនបានចាក់តាមពេលវេលាកំណត់ទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ tribuneindia

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង